More

    ផ្ទះបណ្តែតទឹកសម្រាប់ទទួលភ្ញៀវ ទេសចរណ៍ត្រូវបានឆេះខ្ទេចទាំងស្រុង

    spot_img

    បាត់ដំបង៖ អគ្គិភ័យមួយបានលេបត្របាក់ ផ្ទះផែបណ្តែតទឹកចំនួន០៣ខ្នង អស់ទាំងស្រុង កាលពីវេលាម៉ោង ០៤និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងចំណុចកោះដាច់ ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

    សមត្ថកិច្ចបានអោយដឹងថា ករណីអគ្គីភ័យកើតឡើង ចំនួន០១លើកខាងលើនេះ បណ្តាលឲ្យឆេះផ្ទះផែបណ្តែតទឹក ចំនួន០៣ខ្នង(ខូចខាតទាំងស្រុង) របស់ក្រុមហ៊ុន Easia Travel (សម្រាប់ទទួលភ្ញៀវទេសចរណ៍បរទេស) ដែលក្នុងនោះមាន៖
    ទី ១.ផ្ទះផែពណ៌ស ទំហំ ១៥ម៉ែត្រx៨ម៉ែត្រ កម្ពស់ ៤.៥ម៉ែត្រ ជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសី
    ទី ២ ផ្ទះផែពណ៌ក្រហម ទំហំ ១៤ម៉ែត្រx៧ម៉ែត្រ កម្ពស់ ៤ម៉ែត្រ ជញ្ជាំងឈើ ដំបូលប្រក់ស័ង្កសី
    ទី ៣.ផ្ទះផែពណ៌បៃតង ទំហំ ១២ម៉ែត្រx៦ម៉ែត្រ កម្ពស់ ៤ម៉ែត្រ ជញ្ជាំងស័ង្កសីលាយឈើ ដំបូលប្រក់ស័ង្កសី ដែលមានម្ចាស់ឈ្មោះ អោម សីចាន់ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុនទេសចរណ៍ Easia Travel មានទីលំនៅភូមិក្តី ឃុំព្រៃតាហ៊ួ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

    សម្ភារខូចខាតរួមមាន៖
    -ឆេះគ្រែដេក
    -ឆេះកង្ហាលើតុ
    -ឆេះម៉ាស៊ីនភ្លើង,ម៉ាស៊ីនបូមទឹក
    -និងសម្ភារសម្រាប់ចម្អិនអាហារ ទទួលភ្ញៀវបរទេសកន្លងមកផងដែរ សរុបគិតជាទឹកប្រាក់អស់ប្រហែល ៤២.៩០០ ដុល្លារ។

    សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុនៃការឆេះ គឺបង្កដោយជនមិនស្គាល់មុខលួចដុតបំផ្លាញ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img