More

    អាជ្ញាធរក្រុងសិរីសោភ័ណ ចុះផ្អាកទីតាំងក្លឹបកម្សាន្ត និងហាងខារ៉ាអូខេ ខណៈដែលស្ថានភាពកូវីដ១៩ មិនទាន់ធូរស្រាល

    spot_img

    បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងសិរីសោភ័ណ ចុះផ្អាកអាជីវកម្ម KTV ក្លឹបកំសាន្ត បៀរហ្កាឌិន និង បណ្តាក្លឹបកំសាន្ត បៀរកាឌិន និងខារ៉ាអូខេ កន្លែងម៉ាស្សា ត្រូវបានកម្លាំងចម្រុះចុះបិទជាបណ្តោះអាសន្ន ដើម្បីចូលរួមចំណែកទប់ស្កាត់ ជាមួយរាជរដ្ឋាភិបាល ពេលដែលមេរោគកូវីដ-១៩ កំពុងរីករាលដាល មកដល់ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

    លោកហ៊ឹល រ៉ាយ៉ា បានបានឲ្យដឹងថា លោកបានដឹកនាំកំលាំងចំរុះ បន្តធ្វើការចុះត្រួតពិនិត្យ និងជំរុញការអនុវត្តគោលការណ៍ណែនាំ របស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពសម្រាប់អាជីវកម្ម សេវាកម្មទូទាំងក្រុងសិរីសោភ័ណ ដើម្បីទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ និងសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តស្តីពីការ ផ្អាកដំណើរការអាជីវកម្មក្លឹបកំសាន្ត។
    ក្នុងការចុះត្រួតពិនិត្យនោះ ក្រុមការងារ ក៏បានណែនាំឲ្យរាល់អាជីវកម្មអាហារដ្ឋាន ភោជនីយដ្ឋាន ដែលមានតន្រី្តចាក់កំដរមេត្តា ធ្វើការផ្អាកសកម្មភាពមានភ្លេងកំដរ ក្នុងដំណើរអាជីវកម្ម របស់ខ្លួនចាប់ពីពេលនេះតទៅសិន ហើយចំពោះអាជីវកម្មម៉ាស្សា តាមផ្ទះល្វែង ក្រុមការងារបានស្នើឲ្យម្ចាស់អាជីវកម្ម ធ្វើការផ្អាកប្រកបអាជីវកម្ម ជាបណ្តោះអាសន្នផងដែរ ដើម្បីបង្ការ និងទប់ស្កាត់នូវជម្ងឺដ៏កាចសាហាវ នៅក្នុងសហគមន៍នេះផងដែរ។

    គួរបញ្ជាក់ថា បន្ទាប់ពីរកឃើញស្ត្រីជនជាតិម្នាក់ មានវិជ្ជមានជំងឺកូវីដ១៩ និងមានទំនាក់ទំនងជាមួយសង្សារ របស់ខ្លួននៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងតាមសណ្ឋាគារ ផ្ទះសំណាក់មួយចំនួនដែលពាក់ព័ន្ធ ត្រូវបានក្រុមការងារចម្រុះ ធ្វើការឡោមព័ន្ធបិទការធ្វើដំណើរចេញចូល ក្នុងកំពុងដំណើរការ យកសំណាកមកពិនិត្យបន្ត និងកំពុងបានធ្វើចត្តាឡីផងដែរ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img