More

    មកពីខេត្តកំពតទៅកាច់សោ កម៉ូតូដល់បាត់ដំបង មានអីសមត្ថកិច្ចតាមចាប់ដល់ផ្ទះ

    spot_img

    បាត់ដំបង៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិត ស្រាល នៃស្នងការខេត្តបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង ជានាយការិយាល័យ ចុះសហការ ជាមួយ កម្លាំង ការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល នៃ ស្នងការ ខេត្តកំពត ដែល ដឹកនាំ ដោយ លោក វរសេនីយ៍ឯក លក ញ៉ាវ ចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួន លេខ ០៩ អ.យ របស់ លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ចាប់ឃាត់ខ្លួនបន្ទាប់ពីឆ្លងដែន ពីខេត្តកំពត មកកាច់សោរយកម៉ូតូ នៅបាត់ដំបងបានសម្រេច។

    លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅ ចំណុច ភូមិ ទូកមាស ឃុំ ទូកមាស ខាងលិច ស្រុក បន្ទាយមាស ខេខេត្តកំពត។

    ជនសង្ស័យត្រូវបានឃាត់ខ្លួន ឈ្មោះ នាក់ ចន្ធូ ហៅ ធូ ភេទប្រុស ថ្ងៃ ខែ ឆ្នាំ កំណើត ១១ ខែ កញ្ញា ឆ្នាំ ១៩៦៦ ទីកន្លែង កំណើត ភូមិ ព្រៃ ស្រឡៅ ឃុំ ត្រពាំងសាលា ស្រុក បន្ទាយមាស ខេត្ត កំពត បច្ចុប្បន្ន មាន ទី លំនៅ ភូមិ ទូកមាស ឃុំ ទូកមាស ខាងលិច ស្រុក បន្ទាយមាស ខេត្ត កំពត ដែល ជនសង្ស័យពាក់ព័ន្ធ ទៅនឹង ករណី លួច មាន ស្ថានទម្ងន់ ទោស ( កាច់សោរ យក ម៉ូតូ ) មួយ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HM-7683 នៅ ចំណុច ផ្សារ ឈេីទាល ស្ថិតក្នុងភូមិ ឈេីទាល ឃុំ ឈេីទាល ស្រុក បាណន់ ខេត្ត បាត់ ដំបង កាលពី ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ។

    ក្រោយពីនាំខ្លួនជនសង្ស័យខាងលើ រហូតមកដល់ពេលនេះ ត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img