More

    ប្រកាសតែងតាំងប្រធានមន្ទីរ ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកោះកុង

    spot_img

    កោះកុង៖ ឯកឧត្តម ឈូរ រស្មីឬទ្ធិ រដ្ឋលេខាធិការក្រសួងទំនាក់ ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ ខ្ពស់ លោកជំទាវ កិត្តិសង្គហ បណ្តិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរទំនាក់ ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកោះកុង ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង កម្មពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី ២៦ ខែកុម្ភ ឆ្នាំ២០២១ នៅសាលមហោស្រពខេត្តកោះកុង ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន រដ្ឋបាលកិច្ចការទូទៅ និងប្រតិភូអមដំណើរ លោកអភិបាលរងខេត្ត ប្រធានតុលាការខេត្ត មេបញ្ជាការ មេ បញ្ជាការរងខេត្តទាំងបីស្ថាប័ន អភិបាល អភិបាលរង ក្រុង.ស្រុក លោក លោកស្រីប្រធាន អនុប្រ ធានមន្ទីរ និងមន្ត្រីរាជការអង្គ ភាពជុំវិញខេត្តជាច្រើននាក់ចូល រួមផងដែរ។

    លោកអ៊ូ រី បន្ទាបពីបានប្រកាសតែងតាំង ចូលកាន់មុខតំណែង ជាប្រធានមន្ទីរទំនាក់ទំនងរួច បានធ្វើការប្តេជ្ញាចិត្ត ដោយស្មោះ ត្រង់ គោរព និងអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនជានិច្ច នៅគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន ឲ្យទទួលបានជោគជ័យ។ នឹងខិតខំយកចិត្តទុកដាក់ ឲ្យអស់ពីសមត្ថភាព កម្លាំងកាយចិត្ត និងស្មារតីបំ ពេញការងារ ប្រកបដោយឆន្ទៈ ទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់ ក្រមសីលធម៌ ឥរិយាបថ ជាអ្នកបម្រើប្រជាពលរដ្ឋ។ នឹងគោ រពប្រតិបត្តិច្បាប់ លិខិតបទដ្ឋាកតិយុទ្ធនានា និងការណែនាំរបស់ថ្នាក់ដឹកនាំ ក្នុងការគ្រប់គ្រងអង្គ ភាពឲ្យទទួលបានជោគជ័យ ឲ្យកាន់តែមានប្រសិទ្ធភាព។
    នឹងពង្រឹងការសាមគ្គីភាពផ្ទៃក្នុង ឈរលើគោលការណ៍ច្បាប់ ប្រកបដោយតម្លាភាពនិងភាពជឿទុកចិត្តគ្នា នឹងពង្រឹងការទំនាក់ ទំនង សហប្រតិបត្តិការជាប្រចាំជាមួយមន្ត្រីរាជការ អង្គភាពស្ថា ប័ន អាជ្ញាធរពាក់ព័ន្ធនានាគ្រប់ជាន់ថ្នាក់ ដើម្បីលើកកម្ពស់ប្រ សិទ្ធភាពការងារឲ្យបានល្អ ទទួលបានការគាំទ្រ ការចូលរួម និងកិច្ចសហប្រតិបត្តិការឲ្យអស់ពីកម្លាំង កាយចិត្ត។

    ថ្លែងក្នុងពិធីចូលកាន់មុខតំណែង ជាប្រធានមន្ទីរទំនាក់ទំនង នាឱកាសនោះ ឯកឧត្តមឈូរ រស្មីឬទ្ធិ មានប្រសាសន៍ថា ប្រធានមន្ទីរទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច ដែលប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវខិតខំអនុវត្តទៅកាងគោលនយោបាយ ដែលរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោហ៊ុនសែន និងក្រសួងដែលបានដាក់ជូន ដើម្បីបង្កើតធនធានមនុស្ស បង្កើតការយល់ដឹងឱ្យខ្ពស់ ដើម្បីឈានទៅរកភាពរីកចម្រើន ទាំងផ្នែកវិស័យសេដ្ឋកិច្ច និងវិស័យនានាជាដើម។

    ជាមួយគ្នានេះដែរ ឯកឧត្តម ឈូរ រស្មីឬទ្ធិ ក៏បានណែនាំឲ្យប្រធាន មន្ទីរថ្មី ត្រូវធ្វើការទំនាក់ទំនងគ្រប់អាជ្ញាធរមូលដ្ឋាន គ្រប់ថ្នាក់បណ្ដាអង្គភាពនានា ឱ្យបានល្អក្នុងកិច្ចការងារ និងត្រូវមានក្រម សីលធម៌ល្អ ក្នុងការទំនាក់ទំនងរវាងអង្គភាពមួយ ទៅអង្គភាពមួយ ត្រូវចេះស្រលាញ់សាមគ្គីរក្សាភាព ផ្ទៃក្នុងឲ្យបានល្អ ដើម្បីឈានទៅរកភាពរីកចម្រើនក្នុងអង្គភាព និងប្រទេសជាតិ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img