More

    សិក្ខាកាមជាង៣០នាក់មកពីច្រើនស្ថាប័ន ចូលរួមកិច្ចប្រជុំពិភាក្សាការអនុវត្តច្បាប់ ស្តីពីរបបសារព័ត៌មាន

    spot_img

    បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសណ្ឋាគារប្រេស៊ីដង់ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំពិភាក្សាមួយពាក់ព័ន្ធការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បាត់ដំបង លោក រុន សារ៉ាយ នាយកប្រតិបត្តិ LAC និងលោក សួស សុភ័ក្រ ប្រធានមន្ទីរព័ត៌មានខេត្ត ដោយមានការចូលរួមពីសិក្ខាកាមប្រមាណជាង ៣០នាក់មកពីច្រើនស្ថាប័ន មានទាំងស្ថាប័នតុលាការ ,ប៉ូលីស ,អង្គការផ្នែកច្បាប់ និងស្ថាប័នសារព័ត៌មានផងដែរ ដែលកិច្ចប្រជុំនេះរៀបចំដោយ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា(LAC) និងមហាអយ្យការអមសាលាឧទ្ធរណ៍បាត់ដំបង។

    បន្ទាប់ពីលោក សឹង ម៉ុនវិចិត្រប្រធានគម្រោងអង្គការជំនួយផ្នែកច្បាប់រាយការណ៍ ពីលទ្ធផលការងារស្តីពីការគាំទ្រផ្លូវច្បាប់ដល់អ្នកសារព័ត៍មាន ក្នុងឆ្នាំ(២០១៩-២០២០) ដែលមានអ្នកសារព័ត៌មានជាច្រើននៅតាមបណ្តាខេត្តនិងរាជធានី បានរងបណ្តឹងជាច្រើនករណីរួចមក លោក រុន សារ៉ាយ នាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់ នៃកម្ពុជាបានបង្ហាញអំពីគោលបំណងគម្រោង គឺលើកស្ទួយនិងការពារអ្នកសារព័ត៌មានអោយរួចផុតពីការចោទប្រកាន់នានា ហើយក្នុងនោះដែរ អ្នកសារព័ត៌មានជាច្រើនក៏បានលើកឡើងនៅការលំបាកក្នុងការយកនិងផ្សាយព័ត៌មាន និងបញ្ហាប្រឈមជាច្រើនទាំងផ្នែកផ្លូវច្បាប់និងការអនុវត្តជាក់ស្តែងទៅដល់គណៈអធិបតី។

    ជាការឆ្លើយតប និងបញ្ហាប្រឈមរបស់អ្នកសារព័ត៍មានឯកឧត្តម នួន សាន អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍បាត់ដំបង បានមានប្រសាសន៍ថាអ្នកសារព័ត៌មានពិតជាពិបាក ប៉ុន្តែក្នុងនាមជាអ្នកសារព័ត៌មានគឺយើងត្រូវតែអនុវត្ត ឲ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈផ្សេងៗ មិនថាតែសារព័ត៌មានទេ សូម្បីតែនៅខាងអង្គភាពផ្សេងៗទៀត ក៏មានច្បាប់ស្តីពីការប្រព្រឹត្តទៅរបស់អង្គភាពដែរ សូម្បីតែតុលាការក៏មានកំណត់ មានបញ្ញត្តនៅក្នុងមាត្រា ពាក់ព័ន្ធនឹងការផ្តល់ព័ត៌មានចេញទៅខាងក្រៅ គឺមិនអនុញ្ញាតបញ្ចេញការសម្ងាត់នោះទេ ប៉ុន្តែតុលាការមានអ្នកនាំពាក្យសម្រាប់ទំនាក់ទំនងសាកសួរព័ត៌មានបាន។

    ក្នុងនោះដែរឯកឧត្តមអគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍បាត់ដំបង ក៏បានលើកឡើងអោហអ្នកសារព័ត៌មានត្រូវតែខំប្រឹងប្រែងបន្ថែម ព្រោះអ្នកសារព័ត៌មាន មានសារៈសំខាន់ណាស់ ក្នុងការជួយសង្គមជាតិ នៅពេលដែលអ្នកសារព័ត៌មាន ប្រឹងសរសេរអត្ថបទរំលេចរឿងល្អៗទៅ ធ្វើការផ្សព្វផ្សាយចែករំលែកដល់មនុស្សរាប់ពាន់ រាប់ម៉ឺននាក់បានដឹង ហើយក្នុងនោះអ្នកសារព័ត៌មាន ក៏ត្រូវសរសេរឱបទៅនិងច្បាប់វិស័យព័ត៌មាន ឱបទៅនិងការប្រកាន់ភ្ជាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីអោយព័ត៌មានយើងដែលបានចេញផ្សាយទៅមានការពិតប្រាកដ មានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយផងដែរ។

    ជាមួយគ្នា ឯកឧត្តម នួន សាន បានសំណូមពរអោយអ្នកសារព័ត៌មាន សូមជួយពន្លិចព័ត៌មានដើម្បីទប់ស្កាត់កូវីដ-១៩ទាំងអស់គ្នាតាមការណែនាំ របស់ក្រសួងសុខាភិបាល និងតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ជូនដល់សាធារណៈជន បានកាន់តែយល់ ជាសផុតពីការឆ្លងរាលដាល នៃជំងឺកូវិដ-១៩ ព្រោះថាកូវីដ-១៩វាបានសាយភាយទូរទាំងពិភពលោក ហើយកម្ពុជាក៏រងឥទ្ធិពលពីកូវីដដែរ ប៉ុន្តែយើងជៀសបានពីការស្លាប់ដោយជំងឺកូវីដដែរ ដោយសារតែយើងមានការចូលរួមទាំងអស់គ្នា គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ លោកបានខិតខំប្រឹងប្រែងខ្លាំងអំពីបញ្ហាមួយនេះ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img