More

    ឆក់ស្លាប់បុរសម្នាក់ ក្រោយដើរប៉ះខ្សែលួសដក់ឆក់កណ្តុរ

    spot_img

    បាត់ដំបង៖ លោកវរសេនីយឯក សុខសារិន អធិការនគរបាលស្រុកបវេល បានប្រាប់ឲ្យដឹងថា ករណីខាងលើនេះបានកើតឡើងនៅអំឡុងវេលាម៉ោងរំលងអាធ្រាតថ្ងៃទី ១៧ ខែកុម្ភះ ឆ្នាំ ២០២១ ត្រង់ចំណុចភូមិម៉ាក់ឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។

    ជនរងគ្រោះស្លាប់មានឈ្មោះ ឡើយ លួយ ភេទប្រុស អាយុ ៣៣ឆ្នាំមានទីលំនៅក្នុងភូមិ ឃុំកន្លែងកើតហេតុខាងលើ ជនរងគ្រោះខណះវិលត្រឡប់មកពីដើរលេងវិញ ហើយភ្លេចខ្លួនក៏ស្រាប់តែដើរទាក់ប៉ះនឹងខ្សែភ្លើងដែលគេរាយដាក់យកសត្វកណ្តុរពេលយប់តែម្តង។

    លោកអធិការបន្តថា÷ ចំណែកឯម្ចាស់ឧបករណ៍ខ្សែឆក់សត្វកណ្តុររាយដោយឳពុក កូន ២នាក់មានឈ្មោះគុណ ឃួន ភេទប្រុសអាយ៥៨ឆ្នាំជាឪពុក និងកូនឈ្មោះ ឃួន ចំណាប់ ភេទ ប្រុស អាយុ ២៩ឆ្នាំរស់នៅភូមិ-ឃុំខាងលើ។

    បច្ចុប្បន្នជនបង្កហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសាកសួរ ហើយកសាងសំណុំរឿងដើម្បីបញ្ចូនបន្តតាមនិតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img