More

    ពីរនាក់ប្តីប្រពន្ធបន្លំខ្លួនលួចលុយ អាជីវករនៅផ្សារភួពុយ គេចខ្លួនបានសម្រេចតែត្រូវសមត្ថិកិច្ច ចាប់បានមកវិញ

    spot_img

    បាត់ដំបង៖ ជនសង្ស័យប្តីប្រពន្ធពីរនាក់ ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង ជានាយការិយាល័យ ចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួន ក្រោយពួកគេបន្លំយកកាបូបលុយ ពីអាជីវករក្នុងផ្សារភួ ពុយ។

    លោកវរសេនីយ៍ឯក ឈឿង គឹមសុង បានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ០៧និង៣៨ នាទី នៅ ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅ ចំណុច ក្រុមទី ០១ ភូមិ វត្តលៀប សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង។

    ជាមួយកិច្ចចុះប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វេីការឃាត់ខ្លួនជនសង្ស័យ ជាប្តីប្រពន្ធចំនួន ០២ នាក់
    ១. ឈ្មោះ វ៉ា យ៉ុង ភេទប្រុស អាយុ ៥៣ ឆ្នាំ
    ២. ឈ្មោះ សុខ ផល្លា ភេទ ស្រី អាយុ ៥៤ ឆ្នាំ ទាំងពីរនាក់មានទីលំនៅ ក្រុមទី ០១ ភូមិ វត្តលៀប សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង។

    -វត្ថុតាង ដកហូត រួម មាន ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ លេខ តួ- ម៉ាស៊ីន 5813865 ពាក់ស្លាកលេខ បាត់ដំបង 1AL 7138
    – កាបូប ស្ពាយ ពណ៌ ដី ចំនួន ០១
    – ទូរស័ព្ទ ដៃ ម៉ាក OPPO ចំនួន ០១ គ្រឿង
    – ប្រាក់ ដុល្លារ ចំនួន ៣៧០០ ដុល្លារ
    – ប្រាក់ បាត ចំនួន ៩០,០០០ បាត
    – អាវ យឺត ដៃ វែង ពណ៌ លឿង ០១ និង ខោ ជេីង វែង ពណ៌ ខ្មៅ ០១ ( ជា ខោអាវ ដែល ជនសង្ស័យ ពាក់ ធ្វេី សកម្មភាព )។

    លោកនាយការិយាល័យដដែល បានបញ្ជាក់ថា ជនសង្ស័យពីរនាក់ប្តីប្រពន្ធ កាលពី ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ១៣និង៤០ នាទី នៅ ចំណុច ក្នុង ផ្សារ បន្លែ ភូ ពុយ ស្ថិតក្នុងភូមិ អញ្ចាញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ជនសង្ស័យ ខាងលេី ឈ្មោះ សុខ ផល្លា បាន ធ្វេី សកម្មភាព ទិញ ចេក របស់ ជនរងគ្រោះ ឈ្មោះ កាន់ កុឡាប ភេទស្រី អាយុ ៥៣ ឆ្នាំ ដែល មាន ទីលំនៅ ភូមិ ថ្នល់ ទទឹង ឃុំ អូរអណ្តូង ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន នៅ ពេល ដែល កំពុង ទិញ ចេក នោះ ជនសង្ស័យ បាន អោយ ជនរងគ្រោះ ច្រក ចេក អោយ ខ្លួន ដោយ ឃេីញ ជនរងគ្រោះ កំពុង តែ ច្រក ចេក នោះ ជនសង្ស័យ ក៏បាន លួច យក កាបូប ស្ពាយ ដែល ជនរងគ្រោះ ទុក នៅ ខាង ក្រោយ ខ្នង រួច ដេីរ ចេញ គេចខ្លួន ឡេីង ជិះ ម៉ូតូ ជាមួយ ជនសង្ស័យ ឈ្មោះ វ៉ា យ៉ុង ដែល ត្រូវ ជា ប្តី ហេីយគេចខ្លួនបាត់ ភ្លាមនោះជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ច ចុះធ្វើការស្រាវជ្រាវ រហូតឈានកំណត់បានមុខសញ្ញា និងឃាត់បានតែម្តង។

    ក្រោយពីឃាត់ខ្លួន វត្ថុតាងត្រូវបានការិយាល័យជំនាញ យកប្រគល់ជូនអោយម្ចាស់ដើមវិញ ដោយឡែកជនសង្ស័យពីរនាក់ប្តីប្រពន្ធ កំពុងតែធ្វេីការកសាងសំណុំរឿង ដេីម្បីបញ្ជូន ទៅសាលាដំបូង ខេត្ត បាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img