More

    ប្រកាសចូលកាន់តំណែង ប្រធានរតនាគារខេត្តប៉ៃលិន ក្រោមអធិបតីឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

    spot_img

    ប៉ៃលិន៖ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានរតនាគារខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

    ពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តមអគ្គនាយករង នៃអគ្គនាយកដ្ឋានរតនាគារជាតិ ឯកឧត្តមអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាននាយកដ្ឋានបុគ្គលិក លោកប្រធាននាយកដ្ឋាន គ្រប់គ្រងរតនាគារ ថ្នាក់មូលដ្ឋាននិងសរុបស្ថិតិ អភិបាលក្រុង-ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រីជាក្រុមប្រឹក្សាឃុំ-សង្កាត់ លោក លោកស្រីជាមេឃុំ-ចៅសង្កាត់។

    យោងតាមសេចក្តីប្រកាស របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ០១១ សហវ.ប្រក សម្រេចតែងតាំងលោក ណេង ករុណា ជាប្រធានរតនាគារខេត្តប៉ៃលិនថ្មីជំនួសលោក ហៀង សុងហួតដែលត្រូវដល់អាយុចូលនិវត្តន៌ ។ បន្ទាប់ពីទទួល បានប្រកាសតែងតាំងមុខតំណែងថ្មី ពីឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមកលោក ណេង ករុណា ដែលទើបតែងតាំងមុខតំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តធ្វើការប្តេជ្ញាអនុវត្តន៍ យ៉ាង ម៉ឺងម៉ាត់ នូវ រដ្ឋធម្មនុញ្ញ គោលការណ៍ ច្បាប់ លិខិត បទដ្ឋាន គតិយុត្តិ ជា ធរមាន និង គោលការណ៍ ណែនាំ នានា របស់ រាជរដ្ឋាភិបាល ដែល បាន ដាក់ចុះ ឲ្យ មាន ប្រសិទ្ធភាព ខ្ពស់ជាពិសេសប្ដេជ្ញា គោរព គាំទ្រ និង អនុវត្ត ឲ្យ បាន ខ្ជាប់ខ្ជួន នូវ កម្មវិធី គោលនយោបាយ របស់រាជរដ្ឋាភិបាល ក្រោម ការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់ សម្តេច តេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។

    លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានវាយតម្លៃការខិតខំប្រឹងប្រែងបម្រើការងារ បានល្អរបស់លោកប្រធានចាស់ ដែលបានបំពេញការងាររយៈពេលជិត២ឆ្នាំ រហូតដល់អាយុចូលនិវត្តន៍ និងបានផ្តាំផ្ញើលោកប្រធានរតនាគារថ្មី បន្តខិតខំលើកកម្ពស់សមត្ថភាព ប្រមូលផ្តុំ សាមគ្គីភាព ដើម្បីឆ្លើយតបទៅ នឹងតម្រូវការងារសង្គម បម្រើសេវាសាធារណៈ ផ្នែកហិរញ្ញវត្ថុ រួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ព្រមទាំងផ្ដាំផ្ញើដល់ប្រធានថ្មីបន្តខិតខំដឹកនាំ មន្ត្រីក្រោមឱវាទ និងកិច្ចសហប្រតិបត្តិការសាមគ្គីភាព ជាមួយមន្ទីរអង្គភាពពាក់ ព័ន្ធប្រកបដោយគុណភាព និងគុណផល បន្តរួមចំណែកជាមួយរដ្ឋបាលខេត្ត លើកិច្ចការទូទាត់ ហិរញ្ញវត្ថុ សាធារណៈប្រកប ដោយប្រសិទ្ធភាពខ្ពស់។

    ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ មានប្រសាសន៍ កោតសរសើរស្នាដៃលោកប្រធានចាស់ ដែលបានដោះស្រាយបញ្ហា ប្រឈមជាច្រើនក្នុងការ បំពេញការងាររយៈពេលជិតពីរឆ្នាំកន្លងមកនេះ ស្របតាមកំណែទម្រង់ស៊ីជម្រៅ យុទ្ធសាស្ត្រចតុកោណទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានផ្ដាំផ្ញើដល់លោកប្រធាន រតនាគារខេត្តប៉ៃលិនថ្មី ត្រូវអនុវត្តន៍តួនាទី ឱ្យបានខ្ជាប់ខ្ជួនរាល់ផែនការ សកម្មភាព របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាពិសេសការអនុវត្ត អនុក្រម៥យ៉ាង របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបាវចនាពីរយ៉ាង និងអភិក្រម៤ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្នុងក្របខ័ណ្ឌបង្កើន សមត្ថភាពការងារកាន់តែល្អថែមទៀតគឺ ទី១.អនុវត្តន៍ការងារប្រកបដោយ វិជ្ជាជីវៈ និងក្រមសីលធម៌, ទី២.អនុវត្តន៍ការងារជាក្រុម, ទី៣.អនុវត្តន៍ការងារប្រកាន់ភ្ជាប់ស្មារតីបុរេ សកម្ម នៃកំណែទម្រង់សាធារណៈ និងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, និងទី៤. មិន ត្រូវមើលរំលងកំហុសរបស់ខ្លួន ហើយអភិក្រមទាំង ៤នេះ ជាគោលដៅ ក្នុងការអភិវឌ្ឍការងារ ប្រកបដោយប្រសិទ្ធភាព៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img