More

    អ្នកវិនិយោគិនជប៉ុន បោះទុនវិនិយោគជាង១លានដុល្លា នៅតំបន់សេដ្ឋកិច្ចពិសេសសានកូ ក្រុងប៉ោយប៉ែត

    spot_img

    បន្ទាយមានជ័យ៖ វត្តមានផ្សារកណ្តាល សានកូ ក្រុងប៉ោយប៉ែត ធ្វើអោយអចនទ្រព្យ ក្នុងសង្កាត់ផ្សារកណ្តាល មានការផ្ទុះឡើងជាថ្មីកាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ ពិធីសែនក្រុងពាលី បុកគ្រឹះសាងសង់ ផ្សារកណ្តាលសានកូ ចាប់ផ្តើមដំណើរការសងសង់ហើយ ជាមួយដើមទុនវិនិយោគ ជាង ១លានដុល្លាសហរដ្ឋអាមេរិច ពីវិនិយោគិនជប៉ុន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានកូ ក្រុងប៉ោយប៉ែត។

    ផ្សារកណ្តាលសានកូនេះ មានទីតាំងភូមិសាស្រ្តចំបេះដូង នៃក្រុងប៉ោយប៉ែត ស្ថិតនៅលើផ្លូវមេ តំបន់សេដ្ឋកិច្ចពិសេសានកូ ដែលសាងសង់លើផ្ទៃដីម្រមាណជាង១ហិតា នៃគម្រោងអភិវឌ្ឍន៍លំនៅឋាន និងដីល្វែង របស់ ក្រុមហ៊ុន វិចិត្រសានកូ។ ងាយស្រួលចតរថយន្ត និងម៉ូតូ មានតូបលក់ផលិតផលរហូតដល់ ៤៦០តូប អបជាមួយផ្ទះអាជីវកម្ម នៅជុំវិញផ្សារ តូបលក់ផលិតផលទូរទៅមានដូចជាង គ្រឿងអេឡិចត្រូនិច សំលៀកបំពាក់ គ្រឿងសំអាង សាឡន អាហារដ្ឋានពេលថ្ងៃ និងរាត្រី ព្រមទាំងផ្សារបន្លែត្រីសាច់ធម្មជាតិស្រស់ៗ ហើយអ្វីលើសពីនេះគឺអនាម័យខ្ពស់ បន្ទប់ទឹកស្អាតផងដែរ។

    លោក ឈន សុធន នាយកគ្រប់គ្រងការលក់ និងទីផ្សារបានមានប្រសាន៍ថា ដើម្បីចូលរួមចំណែក នៃវិស័យឯកជន ជាមួយរាជរដ្ឋាភិបាល និងដើម្បីទប់ស្កាត់នៃការរីករាយដាលជំងឺកូវិត១៩ ជាមួយរដ្ឋបាលក្រុងប៉ោយប៉ែត និងកាត់បន្ថយការចំណាកស្រុកប្រជាពរដ្ឋ ក្នុងខេត្តបន្ទាយមានជ័យ ចំណាកស្រុកទៅធ្វើការប្រទេស ថៃ និងអាជីវករ ដែលមិនបានបើកអាជីវកម្មលក់ដូរ នៅប្រទេសថៃនោះ បងប្អូនអាជីវករ អាចមកធ្វើការលក់ដូរ និងប្រកប អាជីវកម្មបាន នៅក្នុងផ្សារកណ្តាលសានកូនេះ។ ក្រុមហ៊ុននឹងធ្វើការផ្តល់ជូន នៅលក្ខខណ្ឌពិសេស ដោយប្រាក់ប្រាក់ទាបបំផុត រហូតដល់ផ្សារធ្វើហើយរួចរាល់នៅចន្លោះ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ តូបផ្សារមានតម្លៃត្រឹមតែ $1980 ដែលមានកុងត្រាទិញលក់ រយៈពេល៧ឆ្នាំ សម្រាប់អាជីវករ ដែលមកលក់ដូរនៅក្នុងផ្សារនេះ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img