More

    មន្ទីរទេសចរណ៍បង្ហាញពី សក្តានុពលវិស័យទេសចរណ៍ សម្រាប់ខេត្តកោះកុង

    spot_img

    កោះកុង៖ បច្ចុប្បន្នកំពុងកែឆ្នៃតំបន់មួយចំនួន ពីសំណាក់អាជ្ញាធរ នៃស្រុក ឃុំ ភូមិអោយក្លាយទៅជា តំបន់អេរកូទេស ចរណ៍គួរអោយទាក់ទាញ។ តំបន់ទេសចរណ៍ដែលមានសក្តានុពល ដែលគួរអោយទាក់ទាញ ក្នុងខេត្តកោះកុង ដែលមានសក្តានុពលរួមមាន ឆ្នេរប៉ាក់ខ្លង ចេតីយិ៍ឃុនឆាងឃុនផែន ព្រៃកោង កាងធម្មជាតិបឹងកាយ៉ាក តំបន់តាតៃ តំបន់ស្ទឹងអារ៉ែង តំបន់ជីផាត តំបន់ឆ្នេរនេសាទ ឆ្នេរតារាសាគរនិងតំបន់កោះផ្សេងៗច្រើនទៀត ដែលមានស្ថិតក្នុងតំបន់លំ ហរសមុទ្រ នៃទឹកដីខេត្តកោះកុង ដែលមានផ្ទៃ ទឹកលាតសន្ធឹងប្រ វែង ២រយជាងគឡូម៉ែត្រ ដោយ មានប្រជុំកោះ ជាច្រើន ដោយ ជាប់ព្រុំ ប្រទល់និងសមុទ្រ ប្រទេសថៃ និងជាប់ខេត្តព្រះសីហនុ។

    ជាមួយគ្នានេះដែរ តាមរយៈលោកសេត រ៉ាស៊ូ ប្រធាន ការិ យាល័យ គ្រប់គ្រងឧស្សាហកម្ម ទេសចរណ៍ តំណាង អោយ លោកសុខ ចាន់គ្រិះស្នា ប្រធាន មន្ទីរ ទេសចរណ៍ខេត្តកោះកុង បានអោយដឹងថា នៅក្នុងខេត្ត កោះកុងមានសត្ដានុពលច្រើន សំបូរទៅដោយកោះ ថ្នេរ ធន ធានធម្មជាតិ ជ្រោះជ្រងជ្រលងដងអូរ ហើយតំបន់ទេសចរណ៍មួយចំនួន បានកំពុងទាក់ទាញភ្ញៀវទេសចរ ដែលមានប្រជាពល រដ្ឋ ជាភ្ញៀវជាតិ មកមកទស្សនាកម្សាន្ត។ ក្នុងនោះក៏មានតំបន់ទេសចរណ៍ជាច្រើនទៀត ដូចជា កោះកុងក្រៅ កោះស្ដេច កោះស្មាច់ តំបន់វីរីអគ្គិសនី ស្អាតបែបធម្មជាតិ។ ហើយក៏មានតំបន់កសិទេសចរណ៍នៅស្រុកថ្មបាំង ចម្លងគោ តំបន់ថ្មសជាដើម។

    លោកបានបន្តថា នៅក្នុងខេត្ត កោះកុងយើងនេះមានសត្ដានុពលច្រើនដែលមិនទាន់បានកែច្នៃ ក្នុងនោះក៏មានគម្រោងវិនិយោគច្រើន នៅតាមបណ្ដាកោះមួយចំនួន តែដោយសារមានការប្រឈម និងជំងឺរាតត្បាត មេរោគកូវីដ ១៩។

    ហើយក្រៅពីគម្រោងវិនិយោគ មន្ទីរ ក៏មានផែនការអភិវឌ្ឍទីផ្សារក្នុងខេត្ត យើងជំរុញទៅខាងអេកូទេសចរណ៍ ជាក់ស្តែងប្រជាពលរដ្ឋយើងភាគច្រើនដូរបរិបទ ពីរទេសចរបែបទំនើប មកបែបអេកូទេសចរណ៍វិញ។ ហើយបច្ចុប្បន្នដោយសារមានជំងឺកូវីត19 និងបានធ្វើឱ្យមានការថមថយ នឹងធ្លាក់ចុះនៅភ្ញៀវអន្តរជាតិផងដែរ។

    ប្រទេសកម្ពុជារបស់យើង បានយកចិត្តទុកដាក់បានខ្ពស់ បង្ការនិងការពារទប់ស្កាត់ មេរោគជំងឺកូវីដ១៩ នេះ ដោយមានការប្រឹងប្រែង ពីសំណាក់របស់រាជរដ្ឋាភិបាលកម្ពជា ដែលមានសម្តេច អគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរា ជាណាចក្រកម្ពុជា ប្រកបដោយបញ្ញាឈ្លាសវៃ និងចូលរួមដឹកនាំដោយ ក្រសួងសុខាភិបាលដោយ បានជោគជ័យ និងមានភាពយល់ដឹង ពីសំណាក់ប្រជាពល រដ្ឋគ្រប់តំបន់ និងសហគមន៍ ទូទាំងប្រទេស បានការពារ យល់ដឹង នៃការនែនាំរបស់ក្រសួងសុខាភិបាលកន្លងមក ដោយពុំមានអ្នកស្លាប់ឡើយ ក្នុងព្រឹត្តិការណ៍។

    លោកសេត រ៉ាស៊ូ បានបន្តថា អ្វីជាចម្បង មកលើសក្តានុពល ទេសចរណ៍ របស់ខេត្តកោះកុង បច្ចុប្បន្ន និងទៅថ្ងៃអនាគត ដោយមើលឃើញថា វានិងឈានទៅភាពរីកចំរើន ឥតឈប់ឈរឡើយ លោកបញ្ជាក់ថា កត្តាចម្បងនោះ វានិងរីកចំរើន មិនចាញ់ គ្នានៃខេត្តជាប់សមុទ្រ របស់កម្ពុជាយើងទេ ដូចខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ ដោយលក្ខណះសម្បត្តិ របស់ខេត្តកោះកុងនេះ វាមានផ្លូវជាតិសំខាន់ ២ ពីខ្សែរមួយខ្សែរ ពីររាជធានីភ្នំពេញ មកកោះកុង គឺផ្លូវ ជាតិ លេខ ៤និងតផ្ជាប់មកផ្លូវជាតិ លេខ៤៨ ដែលមានស្រាប់ ហើយនិងក្នុងពេល ថ្មីនេះ មានការស្ថាបនាផ្លូវ លេខ ១០ថ្មី មួយខ្សែរទៀត តផ្ជាប់ ពីស្រុកវាលវែង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង មកកាន់ខេត្តកោះកុងផងដែរ ដូច្នេះ រួមនិងកោះច្រើនថែមទៀត ដោយ ផ្ទៃសមុទ្រ មានឆ្នេរ វែង ជាង ខេត្តទាំងបីនោះ។

    ហើយចុង បញ្ចប់ នៅការលើកឡើង នៅសារ មួយចំនួនតូច ដោយ បាន មើលឃើញ នៅវិវឌ្ឍនះ ដោយការ រឿងលក់ ដូរ នៅតំបន់ សហគមន៍ និងក្នុងរម្មណីដ្ឋាន រួមនិង នៃការលក់ម្ហូប ឬវត្ថុអនុស្សាវរីយ៍ និងផ្ទះសំណាក់ រួមសណ្ឋាគា ដោយតំលៃ ធម្មតា លើផ្នែក ដែលតំរូវការ របស់ភ្ញៀវ មិនកាត់មិនកោរនៃតំលៃ ភ្ញៀវ មកទស្សនា ឬស្នាក់នៅ កេង ដោយមាន បទ្ថឋាន នៅតំលៃ លក់ជូនភ្ញៀវ គ្រប់ មជ្ឈដ្ឋានយកចិត្តទុកដាក់ ដោយ មន្ទីរទេសចរ ណ៍ខេត្តដោយមាន ការចូលរួមពីររដ្ឋបាលសាលាខេត្ត ដែលមានលោក ជំទាវ មិថុនា ភូថង អភិបាល នៃគណះអភិបាលខេត្តកោះកុង៕ រូបភាព និងអត្ថបទ៖ សុគន្ធី

     

    spot_img

    អត្ថបទទាក់ទង

    spot_img