More

    ក្រុមការងារដោះស្រាយវិវាទ ចុះពិនិត្យជាក់ស្តែងទីតាំងទំនាស់ដីធ្លី ដែលរ៉ាំរ៉ៃជាង២០ឆ្នាំនៅប៉ោយប៉ែត

    spot_img

    បន្ទាយមានជ័យ៖ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២១ បានដឹកនាំក្រុមងារងារ សហការជាមួយមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ចុះវាស់វែងកំណត់ ទីតាំងវិវាទដីធ្លីដ៏រ៉ាំរ៉ៃជាង២០ឆ្នាំ រវាងពលរដ្ឋ១៥គ្រួសារ និងប្រជាពលរដ្ឋ៤គ្រួសារ លើផ្ទៃដីទំនាស់ប្រមាណ៣០ហិកតា ក្នុងភូមិទួលពង្រ និងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

    លោក អាង ណារិទ្ធ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា សាលាឧទ្ទរណ៍បានចាត់ឲ្យក្រុមការងារមន្ទីរ ចុះមកវាស់វែងលើដីទំនាស់រាំរ៉ៃ កំណត់អត្តសញ្ញាណដីវិវាទ ឲ្យបានច្បាស់លាស់ លើដីវិវាទរវាងភាគីប្រជាពលរដ្ឋខាង១៥គ្រួសារ និង ប្រជាពលរដ្ឋខាង៤គ្រួសារ គោលបំណងមានពីរ, ទី១.ដើម្បីកំណត់អត្តសញ្ញាណដីវិវា ឲ្យបានច្បាស់លាស់ ដើម្បីអនុវត្តនីតិវិធីបន្ត នៅសាលាឧទ្ទរណ៍ឡើងវិញ។ ទី២.បើសិនគូរវិវាទព្រម ទទួលយកការដោះស្រាយក្រៅប្រព័ន្ធតុលា នោះ ឯកឧត្តម ដួង តារា និងក្រុមការងារ អាជ្ញាធរ មន្ត្រីជំនាញ នឹងសម្របសម្រួលដោះស្រាយ តាមគោលនយោបាយឈ្នះៗ របស់ប្រមុខរាជរដ្ឋាភិបាល ដោយសារតែប្រជាពលរដ្ឋ បានធ្វើលិខិតសុំអន្តរាគមន៍ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយស្វែងរកដំណោះស្រាយ បញ្ចប់រឿងវិវាទដីធ្លីជូនពួកគាត់។

    ឯកឧត្តម ដួង តារា បានមានប្រសាសន៍ថា ដោយសារតែប្រជាពលរដ្ឋ បានធ្វើលិខិតសុំអន្តរាគមន៍ ពីសម្តេចតេជោហ៊ុន សែន រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយស្វែងរកដំណោះស្រាយ បញ្ចប់វិវាទដីធ្លីជូនពួកគាត់ ក្រុមការងារបានចុះមកផ្ទាល់ សហការជាមួយអាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ ចុះមកវាស់វែងកំណត់ដីវិវាទ របស់ប្រជាពលរដ្ឋ និងរួមគ្នាធ្វើការស្រាវជ្រាវរកបញ្ហា ដែលកើតមានឡើង ដើម្បីដោះស្រាយ ឈានទៅរកដំណោះស្រាយ បញ្ចប់ទំនាស់ជូនពួកគាត់ តាមគោលនយោបាយឈ្នះៗ ដែលជាដំណោះស្រាយ ដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយ បញ្ចប់រឿងវិវាទដីធ្លី ឲ្យពួកគាត់បានកាន់កាប់ដីធ្លី ស្របច្បាប់រៀងៗខ្លួន ដោយគ្មានអ្នកចាញ់៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img