More

    នគរបាលខេត្តប៉ៃលិនម្នាក់ជួប គ្រោះថ្នាក់ចរាចរណ៍ស្លាប់លើដងផ្លូវ

    spot_img

    ប៉ៃលិន៖ មន្ត្រីនគរបាលខេត្តប៉ៃលិនម្នាក់ និងម្នាក់ទៀត បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូគ្នា២នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយរថយន្តតាមដងផ្លូវ។ ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង ១៨:៣០នាទី ថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ៥៩ នៅចំណុចផ្លូវបំបែកភ្នំកុយ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន។
    ជនរងគ្រោះ ទាំងពីរនាក់មានឈ្មោះ៖
    ០១-ឈ្មោះ បារាំង ភេទប្រុស មុខរបរកសិករ បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ប៉ៃលិន 1C-2420 (ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ)។
    ០២-ឈ្មោះ អុឹម ណែម ភេទប្រុស អាយុ ៥៣ឆ្នាំ បុខរបរ នគរបាលខេត្តប៉ៃលិន ជាអ្នក រួម ដំណើរ បានស្លាប់នៅនឹងកន្លែងកើតហេតុ។ អ្នក ទាំងពីរ មានទីលំនៅ ក្នុង ភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    ចំណែកភាគ្គីខាងរថយន្តឈ្មោះ PATTANA PAIBUNWONG Mr. KOBCHAI ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិថៃ បើកបររថម៉ាក ISUZU ពាក់ផ្លាកលេខ THAILAND 91-0642។

    បើតាមប្រភពពីកន្លែងកើតហេតុនិយាយថា មូលហេតុដំបូង គេឃើញរថយន្តបើកលឿនហួស ល្បឿនកំណត់ ទើបមានគ្រោះថ្នាក់។ បច្ចុប្បន្ន ជនបង្ក និងរថយន្តត្រូវបានឃាត់ និងរក្សាទុក នៅការិយាល័យ ជំនាញចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img