More

    បើកសុខៗសង្ស័យឆ្លងភ្លើង ឆេះឡានខ្ទេចស្ទើរទាំងស្រុង

    spot_img

    ប៉ៃលិន៖ រថយន្តដឹកទំនិញមួយគ្រឿង បានឆាបឆេះនៅលើដងផ្លូវស្ទើរគ្មានសល់ ខណៈម្ចាស់បើកបរសុខៗ ស្រាប់តែឆ្លងភ្លើង ហើយធ្លាយធុងហ្គាសម៉ាស៊ីនត្រជាក់ បង្កជាអណ្តាតភ្លើងឆេះសន្ធោរសន្ធៅ ធ្វើឱ្យម្ចាស់បើកទ្វាររថយន្តចេញស្ទើរតែមិនទាន់។ លុះទម្រាំតែរថយន្តពន្លត់អគ្គីភ័យ មកជួយពន្លត់ទាន់ពេលវេលា បណ្តាលឱ្យឆេះអស់ស្ទើទាំងស្រុងតែម្តង។

    ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិដីក្រហម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិ ខេត្តប៉ៃលិន។

    ប្រភពព័ត៍មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញអ្នកបើកបរ រថយន្តដឹកទំនិញម្នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជាន់ហ្វ្រាំងយ៉ាងប្រញាប់ឈប់នៅលើដងផ្លូវ ហើយស្រែកឱ្យអ្នកភូមិជួយ ខណៈរថយន្តរបស់ខ្លួន មានការធ្លាយហ្គាសម៉ាស៊ីនត្រជាក់ បង្កហេតុជាអណ្តាតភ្លើងឆាបឆេះ។ ប្រភពបន្តទៀតថា ក្រោយមក ក៍បានទាក់ទងទៅខាងកម្លាំង ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បីដឹកនាំកម្លាំងអធិការដ្ឋាន នគរបាលក្រុងប៉ៃលិន ចេញប្រតិបត្តិការពន្លត់ ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង។

    ទោះបីជាយ៉ាងណាករណីខាងលើ បានបណ្តាលឲ្យខូចខាតរថយន្ត០១គ្រឿង (ម៉ាក COMC SHEN ZHEN ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-1059)។ តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ ដល់អ្នកបើកបររថយន្ត និងប្រជាពលរដ្ឋធ្វើដំណើរ តាមដងផ្លូវឡើយ។ ពេលនេះទំនិញមួយចំនួន នៅក្នុងរថយន្ត និងរថយន្តខាងលើឆេះខ្ទេច៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img