More

    អាជ្ញាធរបើកកិច្ចសម្របសម្រួល វិវាទដីធ្លីជិត២០ឆ្នាំចំណុចអូរស្វារអិល ទទួលបានជោគជ័យ

    spot_img

    បន្ទាយមានជ័យ៖ ដោយអនុវត្តតាមនយោបាយឈ្នះៗ របស់សម្តេចតេជោហ៊ុន សែន ទំនាស់ដីធ្លី៦៦ហិកតា នៅចំណុចអូរស្វារអិល ដ៍រ៉ាំរ៉ៃភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានទំនាស់ជិត២០ឆ្នាំ បានឈានដល់ចាប់ដៃគ្នា ចុះវាសវែងកំណត់ព្រំដី បញ្ចប់ទំនាស់ដោយសន្តិវិធី ក្រោមការចុះសម្របសម្រួល ពីសំណាក់គណៈកម្មាការដោះស្រាយទំនាស់ដីធ្លីថ្នាក់ខេត្ត ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ កិច្ចសម្របសម្រួល រហូតឈានដល់ការបញ្ចប់នេះ ធ្វើឡើងនៅលើទីតាំងដីទំនាស់ខាងលើ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួម ពីគ្រប់ភាគីទាំងសងខាងនៃ១៤គ្រួសារ និង៥១គ្រួសារ និងដោយយោងលិខិតជូនដំណឹង របស់គ្រួសារមហាផ្ទៃចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ករណីសុំចាត់វិធានការរដ្ឋបាល ចំពោះក្រុមអនាធិបតេយ្យ ចូលកាន់កាប់វាស់វែងបែងចែក និងលក់ដូរដីធ្លីនិងសង់ផ្ទៈ ខ្ទម រោង លើកម្មសិទ្ធិឯកជន របស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលមានប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុ នៅចំណុចអូរស្វាររអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

    មុនឈានដល់ការស្រុះស្រួលគ្នា បញ្ចប់ទំនាស់គឺលោក ង៉ោ ម៉េងជ្រួន បានលើកពីនីតិវីធី នៃការដោះស្រាយក្រៅប្រព័ន្ធតុលាការ គឺផ្តោចទៅលើការសម្របសម្រួលគ្នា លើមូលដ្ឋានច្បាប់ ហើយជាពិសេសអោយឈ្នះៗ តាមនយោបាយឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដល់ភាគីទាំងពីរអនុវត្ត និងបានលើកឡើងសំណូមពរទៅវិញទៅមក រហូតភាគីទាំងពីរ បានឯកភាពគ្នា ដោយព្រមរុសរើសំណងដោយខ្លួនឯង ហើយទៅធ្វើលើដី ដែលបានបែងចែកគ្នា។ទីតាំងថ្មីគឺបានរៀបចំ ហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ ហើយអាជ្ញាធរនិងចេញដីការសម្រេច អោយបងប្អូនកាន់កាប់ដោយស្របច្បាប់។

    លោក ង៉ោ ម៉េងជ្រួន បានបន្ថែមទៀតថា ក្រោយពីការសម្របសម្រួលគ្នាចប់ របស់ភាគីទាំងពីរ លោកបានដាក់វិធានការច្បាប់ ចាប់ឃាត់ខ្លួនបញ្ជូនខ្លួនទៅអធិការបន្ត ទៅតុលាការសម្រាប់អ្នកថ្មីណា ដែលចូលមកសាងសងថ្មី ឬមកធ្វើអ្វីក្រៅពីកិច្ចព្រមព្រាង។

    បន្ទាប់ពីកិច្ចសម្របសម្រួលដោះស្រាយនេះ បានបញ្ចប់អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងចេញសេចក្តីជូនដំណឹង ជាសាធារណៈអោយរុសរើសំណង់ ទៅតាមការឯកភាព និងស្រុះស្រួលគ្នាក្នុងរយះពេល១៥ថ្ងៃ។បើមិនអនុវត្តតាមអាជ្ញាធរ និងអនុវត្តដោយបង្ខំតាមនីតិវិធីច្បាប់ ដល់ក្រៅភាគីពាក់ព័ន្ធ។

    សូមបញ្ជក់ថាយោងលិខិតជូនដំណឹង ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ករណីសុំចាត់វិធានការរដ្ឋបាល ចំពោះក្រុមអនាធិបតេយ្យ ចូលកាន់កាប់វាស់វែងបែងចែក និងលក់ដូរដីធ្លីនិងសង់ផ្ទៈ ខ្ទម រោង លើកម្មសិទ្ធិឯកជន របស់ប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលមានប័ណ្ណសម្គាល់សិទ្ធ កាន់កាប់អចលនវត្ថុ នៅចំណុចអូរស្វាររអិល ភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត៕ រូបភាព និងអត្ថបទ៖ សន សុង

    spot_img

    អត្ថបទទាក់ទង

    spot_img