More

    មន្ទីរធម្មការខេត្តកោះកុង រៀបចំពិធីបុណ្យមាឃបូជា និងរាប់បាត្រព្រះសង្ឃចំនួន៤៥អង្គ

    spot_img

    កោះកុង៖ ថ្នាក់ដឹកនាំមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានរៀបចំប្រារព្វពិធីបុណ្យមាឃបូជា និងរាប់ បាត្រព្រះសង្ឃចំនួន ៤៥អង្គ ដោយមានការអញ្ជើញចូលរួម ជាកិត្តិយសពីសំណាក់ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ចាន់ឌី អភិបាលរងខេត្ត ដំណាងឱ្យលោកជំទាវ មិថុនា ភូថង អភិ បាល នៃគណៈអភិបាលខេត្ត កោះកុង ព្រមទាំងព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ មន្ត្រីរាជការលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស
    លោកតាជីយាយជី ជាច្រើនកោះករ។

    ពិធីបុណ្យមាឃបូជានេះ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃសុក្រ១រោជ ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២១នេះ ក្នុងបរិវេណវត្តជោតសញ្ញាណ។យោងតាមវប្បធម៌ប្រពៃណីពីបុរាណ បានសរសេរថា “បុណ្យមាឃបូជា” ដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា។ បុណ្យមាឃបូជានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ក្នុងប្រតិទិនជាទិវាបុណ្យជាតិ ហើយត្រូវប្រកាសឲ្យសម្រាក ពីការងារមួយថ្ងៃ។ទិវាសាសនា នៃព្រះពុទ្ធសាសនានេះ ក៏ត្រូវបានអង្គការសហប្រជាជាតិ អនុម័តកាលពីនៅឆ្នាំ១៩៩៩ ទទួលស្គាល់ជាពិធីបុណ្យអន្តរ ជាតិមួយដែលគេអាចប្រារព្ធ ធ្វើទៅតាមការិយាល័យទាំងឡាយ របស់អង្គការសហប្រជាជាតិ នៅលើពិភពលោក។

    បុណ្យមាឃបូជា គឺជាបុណ្យមួយ ក្នុងបណ្ដាបុណ្យធំៗទាំងឡាយ ក្នុងព្រះពុទ្ធសាសនា ដែលប្រទេសកាន់ព្រះពុទ្ធសា សនាលើសកលលោកតែងតែប្រា រព្ធធ្វើពុំដែលខាន។ ពិធីបុណ្យនេះប្រារព្ធធ្វើឡើងដើម្បី រំលឹកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនាព្រះសម្មាសម្ភុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃដូចគ្នា គឺថ្ងៃប្រជុំចតុរង្គសន្និបាត នឹងថ្ងៃដែលព្រះអង្គទ្រង់ប្រកាស ដាក់ព្រះជន្មាយុសង្ខារ។

    ហើយបុណ្យមាឃបូជានេះ ប្រជាពលរដ្ឋខ្មែរយើង តែងតែប្រារព្ធ ធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ១៥ កើត ខែមាឃនេះតែម្ដង៕ រូបភាព និងអត្ថបទ៖​សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img