ទំព័រដើម ទំព័រដើម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំប្រចាំខែ ដើម្បីផ្សព្វផ្សាយផែនការមួយចំនួន

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំប្រចាំខែ ដើម្បីផ្សព្វផ្សាយផែនការមួយចំនួន

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បើកប្រជុំប្រចាំខែ មករា ដាក់ទិសដៅអនុវន្តបន្តប្រចាំខែកុម្ភៈ និង ផ្សព្វផ្សាយផែនការផ្សេងៗ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២១ ដែលមានការចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក-លោកស្រី នាយការិយាល័យ លោក អធិការ អធិការរង និង លោក មេបញ្ជាការ មេបញ្ជាការរង សរុប ៨៣នាក់ នៅសាលប្រជុំ (ក) ស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ទិសដៅ និងសង្កត់ធ្ងន់ទៅលើ ការងារ៤ចំណុចសំខាន់ៗ ទី១.នគរបាល សណ្តាប់ធ្នាប់ ត្រូវរៀបចំផ្សព្វផ្សាយច្បាប់ចរាចរណ៍ កំណត់គោលដៅត្រួតពិនិត្យ ឲ្យបានសមរម្យ ជៀសវាងការធ្វេសប្រហែស ធ្វើឲ្យមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ត្រូវត្រៀមសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានហេតុការណ៍ ចៃដន្យកើតឡើង និងជួយសម្រួលចរាចរណ៍ ដល់ប្អូនៗសិស្សានុសិស្ស។ ២-ការងារព្រំដែនគោក កម្លាំងនគរបាល ត្រូវរងចាំទទួលបងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់មកពីប្រទេសថៃ គោរពក្រមសីលធម៌ និងបញ្ជូនបងប្អូនប្រជាពលរដ្ឋ ទៅធ្វើចត្តាឡីស័ក តាមមណ្ឌលនានា ដែលបានរៀបចំទុកក្នុងខេត្ត)។ ៣.ការងារសន្តិសុខ ត្រូវល្បាតជាប្រចាំ ដើម្បីការពារទប់ស្កាត់បទល្មើស ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងត្រូវក្តាប់សភាពការណ៍ ចេញចូល របស់សកម្មជន។៤-ការងារព្រហ្មទណ្ឌ៖ បទល្មើស លួច ឆក់ប្លន់ និងបទល្មើសផ្សេងៗទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការភ័យខ្លាច ក្នុងនោះត្រូវខិតខំពង្រឹងការងារ ធ្វើការទប់ស្កាត់ និងមុខសញ្ញាក្មេងទំនើង។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការ លើមន្ត្រីក្រោមឱវាទ ឲ្យយកចិត្តទុកដាក់ហាមឃាត់ដាច់ខាត មិនឲ្យមានការដុតផាវលេង ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ និងជំរុញដល់មន្ត្រី ក្នុងមូលដ្ឋាន ត្រូវចូលរួមផ្សព្វផ្សាយអំពីគ្រោះអគ្គិភ័យ ដែលតែងតែផ្តើមចេញ ពីការទ្វេសប្រហែសភ្លើងទៀនធូប និងត្រូវចូលរួមទប់ស្កាត់ដាច់ខាត មិនឲ្យមានល្បែងស៊ីសង នៅតាមមូលដ្ឋាន៕ រូបភាព និងអត្ថបទ៖​ ក្តាមស្រែ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម