More

    កាកបាទក្រហមខេត្តកោះកុង នាំយកអំណោយមនុស្សធម៌ជូន ពលរដ្ឋងាយរងគ្រោះ៣០គ្រួសារ

    spot_img

    កោះកុង៖ ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧស ភា ឆ្នាំ២០២០ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មា ធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង រួមជាមួយសមាជិកគណៈកម្មាធិការសាខា លោក ជា សូវី ប្រធានគណៈកម្មា ធិការអនុសាខា កក្រក ស្រុកកោះកុង និងសហការី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និង ផ្តល់ជូនគ្រឿងឧបភោគ បរិភោគ ដល់ គ្រួសារចាស់ជរា គ្រួសារងាយរងគ្រោះ ចំនួន៣០ គ្រួសារ ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

    នាឱកាសនោះ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មា ធិការសាខា បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពល រដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ និងសូមបងប្អូនទាំងអស់ គ្នា ក៏ដូចជាក្រុមគ្រួសារកុំអស់ សង្ឃឹម ត្រូវបន្តការថែទាំសុខ ភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត។

    ក្រុមការងារក៏បានធ្វើការ ណែនាំពីវិធីលាងដៃបង្ការ ជំងឺកូវីដ១៩ និង កាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងពិធីនេះផងដែរ។សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺកូវីដ សូមទំនាក់ទំនងលេខ១១៥ ដោតឥតគិតថ្លៃ។

    ឆ្លើយតបជាមួយនិងការផ្តល់អំណោយមនុស្សធម៌នេះក្រុមគ្រួសារ ពុកម៉ែ បងប្អូន សូមគោរពជូនពរ និងថ្លែងអំណរ គុណដ៏ជ្រាលជ្រៅចំពោះ កាក បាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា លោកជំទាវ ប្រធាន គណៈកម្មាធិការសាខា ដែលជានិច្ចកាល តែងតែយក ចិត្តទុកដាក់ដល់ ការលំបាករបស់ ប្រជាពលរដ្ឋគ្រប់ច្រកល្ហកដូចពួកគាត់។

    សម្ភារ:ដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសារៗ ទទួល បាន៖ អង្ករ២៥ គក្រ ត្រីខ ១ឡូ មីម៉ាម៉ា១កេស ទឹកសុទ្ធឱរ៉ាល់១កេស អាវយឺត២ ថ្នាំបាញ់មូស១កំប៉ុងតូច ប្រេងកូឡា១ដប ប័ណ្ណប្រ កាសស្តីពីកាអនាម័យនៃការលាងដៃ១សន្លឹក ព្រមទាំថវិកា ចំនួន ៥ម៉ឺនរៀលដូចៗគ្នា៕ រូបភាព និងអទ្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img