ទំព័រដើម ទំព័រដើម ប្រធានសមាគមសហគ្រិនវ័យក្មេង ថ្លែងថាបញ្ហាកូវីដ១៩ ជាឱកាសល្អសម្រាប់ក្រុមហ៊ុន ដោយសារគ្មានការប្រកួតប្រជែង

ប្រធានសមាគមសហគ្រិនវ័យក្មេង ថ្លែងថាបញ្ហាកូវីដ១៩ ជាឱកាសល្អសម្រាប់ក្រុមហ៊ុន ដោយសារគ្មានការប្រកួតប្រជែង

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ ស្របពេលដែលវិបត្តិជំងឺកូវីដ១៩ កំពុងធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ទូទាំងពិភពលោក លោក ឈឿង ឈីវអៀន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ ថ្លែងថា បញ្ហាជំងឺកូវីត១៩ ក៏វាជាឱកាសរបស់ក្រុមសហគ្រិន ក្នុងការបង្កើតអាជីវកម្ម ដែលមិនសូវមានការប្រកួតប្រជែង ថ្លែងក្នុងពិធីបែកសម្ភោធហាង (ធីមថមហ្វូដ)សាខាទី១១ នៅទី២១ ខែមករា ឆ្នាំ២០២១ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត ដែលបង្កើតឡើង ដោយក្រុមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ។

លោក ឈឿង ឈីវអៀន បានបញ្ជាក់ថា ការបើកហាង(ធីមថមហ្វូដ) សាខាទី១១ នេះ ឬក្រុមសហគ្រិនមានគំនិតបង្កើតអាជីវកម្មថ្មី នៅក្នុងសម័យកូវីដ១៩នេះ វាឱកាស ដែលទុននៃការវិយោគ វាមិនសូវមានបញ្ហាប្រឈម ទៅនឹងការជួលអចលនទ្រព្យ ក្នុងការបើកអាជីវកម្មតម្លៃថ្លៃនោះទេ ហើយអាជីវកម្មមួយ ដែលមិនសូវមានការប្រកួតប្រជែងនោះ វាជាឱកាសមួយដែលឈាន ទៅរកភាពយោគជ័យបាន។

លោកទូច សុខា ប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានលើកឡើងថា សហគ្រិនវ័យក្មេង មានគំនិតច្នៃប្រឌិតច្រើន ក្នុងការបង្កើតអាជីវកម្ម និងខិតខំបង្កើតBrand Name ដែលផ្តោតសំខាន់ លើស្តង់ដារគុណភាព ការវិចខ្ចប់ និងសេវាកម្ម ដែលក្រុមសហគ្រិន បានសហការរួមគ្នាបង្កើតអាជីវកម្ម បានមួយសាខាហើយ នៅក្នុងប្រទេសថៃ។ ហើយការបង្កើតអាជីវកម្ម ក្នុងសម័យកូវីដ១៩នេះ ក្រុមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យមើលឃើញថា អាចជួយដល់ប្រជាពលរដ្ឋមួយចំនួន ដែលកំពុងតែស្វែងរកការងារធ្វើផងដែរ ហើយការធ្វើអាជីវកម្ម ក្នុងសម័យកូវីដ១៩នេះផង និងកាត់បន្ថយក្នុងការចុះទុន ជួលអាគារដើម្បីធ្វើអាជីវកម្ម ក៏បានតម្លៃធូរដែល ត្រឹមតែ៥០ភាគរយប៉ុណ្នោះ។

លោក ហ៊ុយ ឡេង ប្រធានស្តីទីសភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានសំដែងនូវការកោតសរសើរ ដល់ក្រុមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តបន្ទាយមានជ័យ ដែលបង្កើតអាជីវកម្ម ដែលជាជ្រុងមួយ នៃការបង្កើតសេដ្ឋកិច្ច ជួយផ្តល់ការងារ ដល់ប្រជាពលរដ្ឋបានមួយចំនួន ដែលកំពុងជួបបញ្ហាខ្វះការងារធ្វើ ក្នុងសម័យកូវីត១៩ ក្នុងនោះផងដែរ សហគ្រិន និងសភាពាណិជ្ជកម្ម និងជួយគាំពារដល់ក្រុមសហគ្រិន ដែលបានចងក្រងគ្នាដើម្បីធ្វើអាជីវកម្ម ក្នុងការសម្របសម្រួលសុំច្បាប់ ដើម្បីបង្កើតអាជីវកម្ម និងបញ្ជូនអ្នកធ្វើអាជីកម្ម ទៅរៀបនៅក្រៅប្រទេស ដើម្បីបង្កើនជំនាញ និងជួយរកគ្រូ ឬវាលគ្មិនក្នុង ឬក្រៅប្រទេសដើម្បីពង្រីកចំណេះដឹង ក្នុងការធ្វើអាជីវកម្ម ឲ្យមានស្តង់ដារក្នុងការប្រកួតប្រជែង ក្នុងនិងក្រៅប្រទេស៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម