More

    ប្រធានក្រុមការងារឥស្សរជនឆ្នើម ប្រចាំសាខាកាកបាទក្រហមខេត្តកោះកុង ចុះសួរសុខទុក្ខ និងយកអំណោយជូនពលរដ្ឋ

    spot_img

    កោះកុង៖ នៅថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០តំណាងអោយ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការ និងជាប្រធានក្រុមការងារឥស្សរជនឆ្នើម ប្រចាំសាខា កក្រក ខេត្តកោះកុង នាយកប្រតិបត្តិសាខា បានដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តកោះកុង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ផ្តល់ជូនគ្រួសារស្ត្រីមេម៉ាយ ពិការភាព (គថ្លង់) ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ឈ្មោះ ព្រំ សុខុម អាយុ២៩ឆ្នាំ ទើបសម្រាលបានកូនស្រី០១នាក់ រស់នៅភូមិអន្លង់វ៉ាក់ ឃុំតតាតៃក្រោម ស្រុកកោះកុង បច្ចុប្បន្នកំពុងសំរាក នៅមន្ទីរពេទ្យខេត្តកោះកុង។

    នាឱកាសនោះឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង លេខាធិការ និងជាប្រធានក្រុមការងារ ឥស្សរជនឆ្នើមប្រចាំសាខា កក្រក ខេត្តកោះកុង និងក្រុមការងារ បាន ពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសសុខភាពមាតា ទារក និងកុមារ ជួបការលំបាកដូចពេលនេះ ដោយ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

    ឯកឧត្តមវេជ្ជបណ្ឌិតបានបន្តថា សូមបងស្រី និងគ្រួសារ កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាពទាំងអស់គ្នា ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃ អោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា។

    សម្ភារដែលសាខាផ្តល់ជូនរួមមាន៖អង្ករ ២៥ គក្រ មីម៉ាម៉ា១កេស ត្រីខ១ឡូ ទឹកសុទ្ធ១កេស ថ្នាំបាញ់មូស២កំប៉ុង ខោទឹកនោមកូនក្មេង ២០ខោ អាវយឺត២ សាប៊ូ៤ដុំ ព្រមទាំងថវិកា៨ម៉ឺនរៀលផងដែរ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img