More

    ល្បែងមាន់ជល់តាមទូរទស្សន៍ និងឆ្នោតតាមអនឡាញ លេងដោយបើកចំហតែម្តង ក្នុងក្រុងបានលុង

    spot_img

    រតនគិរី៖ ល្បែងមាន់ជល់តាមទូរទស្សន៍ និងល្បែងឆ្នោតឡូតូតាមអនឡាញ កំពុងពេញនិយមខ្លាំង ក្នុងក្រុងបានលុង ខេត្តរតនគិរី ខណៈអ្នកលេងចាក់លុយច្រើនគួរសម។

    តាមឲ្យការដឹងរបស់ក្រុមប្រជាពលរដ្ឋ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា ពួកគាត់បានសង្កេតឃើញមាន ទីតាំងល្បែងជល់មាន់តាមទូរទស្សន៍ចំនួន២កន្លែង និងល្បែងឆ្នោតឡូតូអនឡាញ ផ្សេងទៀត កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្រុមអ្នកលេង ខណៈដែលល្បែងនេះ ពួកគាត់មិនដឹងថា ខុសច្បាប់ ឬស្របច្បាប់ឡើយ ទើបបានជាគ្មានការបង្ក្រាបបែបនេះ។ ប្រជាពលរដ្ឋដដែល បានបញ្ជាក់ថា ពួកគាត់បានឃើញគេលេងល្បែងទាំងនេះ នៅផ្ទះលក់កាហ្វេ របស់ឈ្មោះ បេ និងផ្ទះយាយ លី ស្ថិតក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ចំណែក១ទីតាំងទៀត នៅផ្ទះយាយ តាគ្រី ជាប់នឹងផ្លូវទៅវត្តភូមិថ្មី ទល់មុខស្នាក់ការចាស់ របស់កងរាជអាវុធហត្ថក្រុងបានលុង ស្ថិតក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុងនេះដូចគ្នា។ ទីតាំងទាំងអស់ខាងលើនេះ បើកដំណើរការជាយូរណាស់មកហើយ ដោយមានក្រុមអ្នកលេង ចេញចូលជាហូរហែ ភ្នាល់ដាក់លុយ មិនខុសពីវង់ល្បែងនៅខាងក្រៅឡើយ ខណៈដែលល្បែងអស់នេះ គេមិនដឹងថា មានការអនុញ្ញាតិ ពីខាងណាឡើយ ទើបអាចឈរជើងបានយ៉ាងល្អ ដោយគ្មានការព្រួយបារម្ភ។

    ពាក់ព័ន្ធករណីល្បែងស៊ីសង ដែលពលរដ្ឋលើកឡើងខាងលើនេះ លោក សេង ហុង ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ចំពោះល្បែងឆ្នោតឡូតូ គឺជារបស់លោកផ្ទាល់ ហើយលោកមានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវ លោកថាឆ្នោតឡូតូរបស់លោកនេះ អាចបើកលេងបាន ទាំង២៥ខេត្តក្រុង ដោយឡែកល្បែងជល់មាន់ តាមទូរទស្សន៍ ដែលនៅលេងជាមួយលោកនេះ លោកមិនទទួលខុសត្រូវទេ ព្រោះជារបស់គេផ្សេង។

    ទាក់ទងការលេងល្បែងស៊ីសង ដែលមានច្បាប់ នៅកណ្តាលក្រុងនេះផងដែរ លោក ហួត បុរី អធិការនគរបាលក្រុងបានលុង បាននិយាយជាមួយអ្នកសារព័ត៌មានថា ករណីនេះ ទាល់តែបាញ់រូបភាព ពីសកម្មភាពអ្នកលេងឲ្យគាត់មើលសិន ទើបគាត់ចេះធ្វើការ។ ប៉ុន្តែក្រោយពី ភ្នាក់ងាររបស់យើង បានបាញ់រូបភាពវីដេអូ និងសកម្មភាពរបស់ក្រុមអ្នកលេង ផ្ញើទៅកាន់គាត់តាមប្រព័ន្ធ តេឡេក្រាម រហូតមកដល់ម៉ោងនេះ ពុំមានការឆ្លើយតបនោះទេ។

    ចំណែកលោក តេង សាវុធ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ក្រុងបានលុងវិញ លោកបានឆ្លើយថា លោកនឹងចាត់កម្លាំងប៉ុស្តិ៍ ទៅធ្វើការជាបន្ទាន់ ក៏ប៉ុន្តែក្រោយពេលលោកមានប្រសាសបែបនេះ គេនៅមិនទាន់ឃើញមាន កម្លាំងចុះមកដល់ទីតាំងល្បែងទាំងនោះនៅឡើយទេ៕ រូបភាព និងអត្ថបទ៖ ម៉ីឌីន

    spot_img

    អត្ថបទទាក់ទង

    spot_img