More

    ឆក់ទូរស័ព្ទបានសម្រេចតែរត់មិនរួច មានអីពលរដ្ឋព័ទ្ធជាប់ចាប់ឲ្យប៉ូលិស

    spot_img

    ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីនារី២នាក់បានសម្រេច ហើយព្យាយាមគេចខ្លួន តែត្រូវជនរងគ្រោះស្រែកថា ចោរៗបង្កការភ្ញាក់ផ្អេីល ដល់ប្រជាពលរដ្ឋដេញចាប់បានភ្លាមៗ។

    ហេតុការណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង ០១ និង ៣០នាទីរសៀលថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចេញពីផ្សារ ទទួលពង្រទៅផ្លូវវ៉េងស្រេង ភូមិ ត្រពាំងថ្លឹង១ សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    ជនសង្ស័យខាងលើឈ្មោះ សៀក រ៉ូស្សា អាយុ ២៨ឆ្នាំ មុខរបរ អ្នកដឹកជញ្ជូនឥវ៉ាន់អនឡាញ ស្នាក់នៅ ភូមិ ម័ល សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះ២នាក់ ជិះម៉ូតូម៉ាកស្កុបពី ពណ៌ផ្កាឈូកលាយស ពាក់ស្លាកលេខភ្នំពេញ 1AY-9390 បើកបរតាមបណ្តោយផ្លូវបេតុង(៣០ម៉ែត្រ) ទិសដៅពីត្បូងទៅជើង ហេីយបានដាក់ទូរស័ព្ទម៉ាកSamsung Galaxy S10Plus មួយគ្រឿងចូល នៅក្នុងឃ្លុបម៉ូតូខាងមុខ លុះមកដល់ចំណុចកេីតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូឌ្រីមសង់ពណ៌ខ្មៅស៊េរីឆ្នាំ២០២០មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1IH-5842 ជិះមកពីក្រោយជនរងគ្រោះ ធ្វើសកម្មភាពឆក់យកទូរស័ព្ទ ពីឃ្លុបម៉ូតូជនរងគ្រោះ បានសម្រេចហើយព្យាយាម ជិះរត់គេចខ្លួនជនរងគ្រោះ បានស្រែកឲ្យបងប្អូនប្រជាពលរដ្ឋជួយ ក៏បានដេញតាមពីក្រោយរហូត មកដល់ស្តុបទួលពង្រ ដោយសារស្តុបពណ៌ក្រហមស្ទះចរាចរណ៍ផងទៀត ទេីបចាប់ជនសង្ស័យបានតែម្តង។

    ក្រោយពេលកើតហេតុសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ហើយជនរងគ្រោះ មកដាក់ពាក្យបណ្តឹង ដើម្បីឲ្យសមត្ថកិច្ចចាត់ការ ទៅតាមនិតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img