More

    អភិបាលខេត្តប៉ៃលិន ជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ទីរការពារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

    spot_img

    ប៉ៃលិន៖ នៅរសៀលថ្ងៃសុក្រ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះលោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្រ្តីរាជការ ចំនួនពីរមន្ទីរផ្សេងគ្នាគឺ មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តប៉ៃលិន។

    លោកជំទាវ បាន ស្រីមុំ បានផ្ញើសារទៅប្រធានមន្ទីរអង្គភាពថា សូមកុំឡូយឆាយនឹងសម្ភារៈនិយមទំនើបៗ ឯកូនចៅ និងកន្លែងធ្វើការមើលមិនយល់ គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ ត្រូវស្រឡាញ់កន្លែងធ្វើការ អោយដូចស្រឡាញ់ផ្ទះខ្លួនឯងដែរ។

    ក្នុងកីច្ចសំណេះសំណាលនេះដែរ លោកជំទាវអភិបាលខេត្ត ជាមួយមន្ទីរពាក់ព័ន្ធនិមួយៗ ដើម្បីសម្រួល បែបបទរដ្ឋបាលផ្សេងៗ ឲ្យការងារដំណើរការ ទៅដោយរលូនក្នុងការបំរើការងារ មានភាពទទួលខុសត្រូវ និងតម្លាភាព។

    ជាមួយគ្នានោះដែរ លោកជំទាវអភិបាលខេត្ត ក៍បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជាការ នៅតាមមន្ទីរនីមួយៗ ត្រូវមានសាមគ្គីភាពផ្ទៃ ក្នុងសហការគ្នាក្នុងមន្ទីរសាម៉ី និងនៅអង្គភាពដ៍ទៃបំពេញការងារ តាមតួនាទីដោយទទួលខ្ពស់ ពិសេស ត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលដ្ឋអោយបានលឿន និងមានប្រសិទ្ធភាព កុំប្រកាន់បក្សពួក សាច់ញាតិ បងប្អូនឡើយ។

    លើសពីនេះ ត្រូវចូលរួមសម្អាតបរិស្ថាន អនាម័យនៅតាមកន្លែងធ្វើការរបស់ខ្លួន អោយស្រស់ស្អាត គ្មានសម្រាម ដើម្បីរក្សាសោភ័ណភាព ទាក់ទាញការចាប់អារម្ភពីភ្ញៀវទេសចរ និងចូលរួមផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចូលក្នុងសហគមន៍៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img