More

    ប៉េអឹមចាប់ខ្លួនស្ទាវ៣នាក់ ករណីគ្រឿងញៀន

    spot_img

    បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ក្រុងសិរីសោភ័ណ ចុះបង្ក្រាបក្មេងស្ទាវ ប្រើប្រាស់គ្រឿងញៀន និងដកហូតបានវត្ថុតាងគ្រឿងញៀន កាំបិតនិងសម្ភារៈមួយចំនួនទៀត បញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២១ ដើម្បីចាត់ការបន្តតាមនីតិវិធី។

    ជនសង្ស័យទី១.ឈ្មោះ ថាន់ ប៊ុនធា ហៅ ធុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ ហិន ហាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរគ្មាន រស់នៅភូមិពីរ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជនសង្ស័យទាំងពីរនាក់ខាងលើ ឃាត់ខ្លួននៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ នៅចំណុចភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។

    នៅថ្ងៃដដែលនោះ ក្រោយពីសាកសួរចម្លើយរួច ទើបកម្លាំងកងរាជអាវុធហត្ថជំនាញ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំង កងរាជអាវុធហត្ថស្រុកមង្គលបូរី បន្តឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះ ណាន់ ផុន ហៅ គា ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

    ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន០១កូនថង់ ទម្ងន់៣,៥៨ក្រាម,ថ្នាំគ្រាប់WY ចំនួន១,៥គ្រាប់ ទម្ងន់០,៤៨ក្រាម,ម៉ូតូចំនួន០២គ្រឿង និងសម្ភារៈមួយចំនួនទៀត។បច្ចុប្បន្ន ជនសង្ស័យទាំងបីនាក់ ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀនអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

     

    spot_img

    អត្ថបទទាក់ទង

    spot_img