More

    នារីកំសត់ម្នាក់រកស៊ីរបរចាប់សត្វកណ្តុរ លក់ដើម្បីចិញ្ចឹមកូន២នាក់ និងម្តាយអាយុជាង១០០ ខណៈប្តីទៅថៃឈប់ផ្ញើរលុយឲ្យគ្រួសារ

    spot_img

    បន្ទាយមានជ័យ៖ អ្នកនាង តឿម សេរី អាយុ២៧ឆ្នាំ រស់នៅភូមិសាយសាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រកស៊ីដាក់អង្កប់កណ្តុរចិញ្ចឹមកូន២នាក់ និងម្តាយអាយុជាង១០០ឆ្នាំម្នាក់ ប្តីទៅធ្វើការនៅប្រទេសថៃ និងលែងផ្ញើលុយមកជួយទំនប់បំរ៉ុងគ្រួសារ។

    អ្នកនាង តឿម សេរី បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងថា នាងពីមុនមានប្តី បច្ចុប្បន្នបានទៅធ្វើនៅឯប្រទេសថៃ កាលពីមុនប្តីរបស់នាង តែងគ្រាន់បានផ្ញើលុយកាក់បន្តិបន្តួច មកចិញ្ចឹមកូន តែឥឡូវនេះប្តីរបស់នាង គេលែងគឹតគូរពីនាង កូនប្រុសតូចចំនួន០២នាក់ និងលោកយាយចាស់ជរា០១នាក់ ដែលមានវ័យរហូតដល់១០១ឆ្នាំនេះទៀតហើយ ដោយសារតែគេមានប្រពន្ធថ្មី នៅឯប្រទសថៃ លែងគឹតគូរនាងដែលជាប្រពន្ធដើម។

    នាងបានបញ្ជាក់ថា ដើម្បីរកចំណូលចិញ្ចឹមកូនតូច០២នាក់ និងជីដូនចាស់ជរា០១នាក់ នាងបាននាំកូនប្រុសច្បងមានអាយុ០៣ឆ្នាំ ដើរដាក់អង្គប់កណ្តុរនៅពេលយប់ នៅតាមវាលស្រែ គ្រាន់បានលក់ ជួនកាលយប់ខ្លះបាន៥,០០០រៀល យប់ខ្លះក៏បាន១០,០០០រៀល គ្រាន់បានទិញអង្ករ ម្ហូប និងទិញថ្នាំលេប នៅពេលនេះកូនទី០២របស់នាង កំពុងតែមានជម្ងឺនេះផងដែរ តែនាងគ្មានលុយសម្រាប់ទិញថ្នាំឲ្យកូនលេប។

    ជាមួយគ្នានោះដែរផងដែរ នាងក៏ដូចលោកយាយ គឹម ឡាត់បានអំពាវនាវដល់សប្បុរសជន សូមមេត្តាជួយដល់រូបនាង កូន និងលោយាយដែលមានវ័យចាស់ជរា មានវ័យដល់ទៅ១០១ឆ្នាំ ជាថវិកា សម្ភារពិសេសនាង ចង់បានផ្ទះ០១ខ្នងមាននៅសមរម្យ ព្រោះផ្ទះដែលនាងនៅបច្ចុប្បន្ន ធ្លុះធ្លាយអស់ សរសរស្ទើរតែនឹងដួលរលំ។

    លោក លី ជឿយ ជាមេភូមិសាយសាម៉ន បានបញ្ជាក់ថា ក្រុមគ្រួសារខាងលើនេះ ពិតជាមានជីវភាពទីទាល់ពិតមែន បច្ចបុប្បន្នជំហរលើប្អូនស្រីតឿម សេរី ដើរដាក់អង្គប់កណ្តុរបាន ១ ទៅ២គីក្រាម លក់បាន៥,០០០ ឬ ១០,០០០រៀល គ្រាន់បានទិញអង្ករហូប។ ក្នុងនាមអាជ្ញាធរភូមិ សូមអំពាវនាវដល់សប្បុរសជន សូមមត្តេជួយជាថវិកា គ្រឿងបរិភោគ សម្រាប់ភារៈផ្សេងៗ ដើម្បីសម្រាលទុក្ខលំបាកដល់គ្រួសារនេះផង៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img