More

    ហួសចិត្ត! នគរបាលក្រុងប៉ៃលិនម្នាក់ ខ្ចីលុយគេដណ្តឹងប្រពន្ធ ហើយអត់សងគេវិញ បានត្រឹមសន្យាខ្យល់

    spot_img

    ប៉ៃលិន៖ បុរសម្នាក់បាននិយាយរៀបរាប់ទាំងក្តីហួសចិត្តយ៉ាងខ្លាំង ខណៈដែលនគរបាល ក្រុងប៉ៃលិនម្នាក់ ខ្ចីលុយគាត់៣លានរៀល យកទៅដណ្តឹងប្រពន្ធ មកដល់សព្វថ្ងៃបែរជាមិនព្រមសងគាត់វិញ ខណៈដែលលុយនោះ លោកបានខ្ចីគេដូចគ្នា។

    តាមសម្តីរបស់បុរសរងគ្រោះឈ្មោះ អ៊ុង សារឿន ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធ ឈ្មោះ ជីង សុខន អាយុ៤១ឆ្នាំ ជាកសិករ រស់នៅភូមិរោងចក្រ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា គាត់បានរត់ទៅខ្ចីប្រាក់គេទាំងយប់ ដើម្បីយកទៅឱ្យលោកប៉ូលិសក្រុងប៉ៃលិនម្នាក់ឈ្មោះ សោ ចាន់ឌី ជានាយរងផ្នែកព្រហ្មទណ្ឌ ខ្ចីចំនួន៣លានរៀល កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។ រូបគាត់បានបន្តថា គាត់បានស្គាល់រាប់អានជាមួយលោកប៉ូលិសរូបនោះ ជាយូមកហើយ ប៉ូលីសខាងលើ បានខ្ចីប្រាក់គាត់ទៅ ភ្ជាប់ពាក្យដណ្តឹងប្រពន្ធ ព្រោះគាត់អត់មានលុយ អត់ទាន់បើកប្រាក់ខែ។ ឮដូចនេះរូបគាត់ ក៏អាណិត ក៏បានរត់ទៅខ្ចីគេទាំងយប់ យកមកឲ្យប៉ូលិសខ្ចី ចំនួន៣លានរៀល ហើយខាងលោកប៉ូលិស បានសន្យាថា១០ថ្ងៃក្រោយ នឹងសងវិញ​ ដោយបានធ្វើកិច្ចសន្យា មានស្នាមផ្តិតមេដៃ និងមានប៉ូលិសគ្នាឯង ធ្វើសាក្សីដឹងឮទៀត។

    បុរសរងគ្រោះដដែលបានបញ្ជាក់ថា រំលងផុត១០ថ្ងៃ រហូតឈានចូល១ឆ្នាំទៅហើយ មិនឃើញលោកប៉ូលិសក្រុងខាងលើ ព្រមសងប្រាក់គាត់វិញទេ សូម្បីតែកាតអេធីអឹម ដែលដាក់បញ្ចាំ ក៏គ្មានប្រាក់ក្នុងនឹងដែរ ហើយប៉ូលិសខាងលើ បានសន្យាម្តងថ្ងៃនេះ ម្តងថ្ងៃនោះ មិនប្រាកដ៏ ហើយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ មន្រ្តីនគរបាលរូបនោះ បានធ្វើកិច្ចសន្យាជាលើកទី២ជាមួយគាត់ នៅក្នុងអធិការដ្ឋាននគរបាលក្រុងប៉ៃលិនតែម្តង ដោយយល់ព្រមសងរំលោះ ក្នុង១ខែចំនួន៥០ម៉ឺនរៀល រហូតដល់គ្រប់ចំនួន៣លានរៀល។ ប៉ុន្តែការធ្វើកិច្ចសន្យានេះ គឺគ្មានលទ្ថផលនោះទេ បានតែសន្យាខ្យល់ដដែល។ គាត់ចង់ឲ្យសមត្ថកិច្ច ចាត់ការលើមន្ត្រីប៉ូលិសរូបនេះ តាមផ្លូវច្បាប់ បើសិនជាព្រមសងប្រាក់គាត់វិញ។

    ពាក់ព័ន្ធនឹងបញ្ហាមានពលរដ្ឋលើកឡើងថា មន្ត្រីប៉ូលិសក្រុងប៉ៃលិនម្នាក់ ខ្ចីប្រាក់គេយកដណ្តឹងប្រពន្ធ ហើយមិនព្រមសងគេវិញ តាមកិច្ចសន្យានេះ អង្គភាពយើងមិនទាន់អាច សុំការបំភ្លឺពីលោក សោ ចាន់ឌី នាយរងផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលក្រុងប៉ៃលិន បាននៅឡើយទេ ដោយសារទូរស័ព្ទចូលជាច្រើនលើកច្រើនសារ គ្មានអ្នកទទួល។

    ចំណែក លោក អ៊ុក សុធា មន្រ្តីនគរបាល នៃស្នងការដ្ឋានខេត្ត ដែលជាអ្នកធ្វើសាក្សីដឹងឮ ក្នុងកិច្ចសន្យានេះ ទូរស័ព្ទក៏បិទមិនអាចទំនាក់ទំនងបានដូចគ្នា។

    ទាក់ទងសាច់រឿងមន្ត្រីប៉ូលិសក្រុងម្នាក់ ខ្ចីលុយពលរដ្ឋដណ្តឹងប្រពន្ធ ហើយមិនព្រមសងគេវិញ បំពានទាំងកិច្ចសន្យាបែបនេះ លោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានឱ្យដឹងថា ករណីនេះចាំខាងលោក សាកសួរដល់មន្រ្តីរបស់ខ្លួន ដែលជំពាក់ប្រាក់ពលរដ្ឋខាងលើនោះសិន ព្រោះនេះជារឿងបុគ្គល មិនមានជាប់ពាក់ព័ន្ធ នឹងអង្គភាពទេ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img