More

    មន្ត្រីជំនាញភូមិបាលថា ដីដែលចាក់លុបព្រៃលិចទឹក នៅព្រែកស្វាយ ក្រុងខេមរភូមិន្ទ មិនទាន់មានប័ណ្ណទេ កំពុងវាស់ប្លង់ប្រព័ន្ធ

    spot_img

    កោះកុង៖ ក្រោយមានការរិះគន់ ពីប្រជាពលរដ្ឋ និងមានការចុះផ្សាយតាមបណ្តាសារព័ត៌មាន អំពីការចាក់ដីលុបលើព្រៃលិចទឹក ដើម្បីបង្កើតជាដីធ្វើជាកម្មសិទ្ធ របស់លោក ម៉ា ទី នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ នៃខេត្តកោះកុង មន្ត្រីភូមិបាល បានបកស្រាយថា ដីខាងនោះមិនទាន់ចេញប័ណ្ណ កម្មសិទ្ធិទេ គឺកំពុងស្ថិតក្នុងការវាស់ប្លង់ជាប្រព័ន្ធ។

    លោក អាយ សុភីរិទ្ធ ប្រធានការិយាល័យភូមិបាលក្រុងខេមរភូមិន្ទ បានបកស្រាយ ប្រាប់សារព័ត៌មានយើង នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ថា ការចាក់ដីរបស់ឈ្មោះ ម៉ា ទី លុបលើព្រៃលិចទឹកនេះ គឺបានសុំច្បាប់ត្រឹមត្រូវ ហើយលោកក៏បានចុះទៅពិនិត្យមើលដែរ ចំពោះបង្គោលដែលមើលឃើញក្នុងទឹកនោះ គឺជាបង្គោលចាស់ ដែលមានស្រាប់ មិនមានការរំលោភចូលចំណីព្រែក ដូចការលើកឡើងរបស់ពលរដ្ឋទេ។

    ចំណែក រស់ វីរ៉ាវុទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយ៌កម្ម សំណង់ និងសុរិយោដី ខេត្តកោះកុង បានមានប្រសាសបញ្ជាក់ប្រាប់ បណ្តាញសារព័ត៌មានយើង នៅល្ងាចថ្ងៃដដែលនេះថា ករណីការចាក់ដីរបស់លោក ម៉ា ទី គឺស្ថិតលើអាជ្ញាធរខេត្ត ដែលបានបង្កើតគណៈកម្មការពិនិត្យ លោកថាការចាក់ដីនេះ គឺត្រូវបានហាមឃាត់ហើយ តែអាជ្ញាធរ គេអនុគ្រោះប៉ុណ្ណា ឬមួយឲ្យកម្រិតប៉ុណ្ណា អាស្រ័យលើជំនាញពាក់ព័ន្ធ។

    ករណីនេះផងដែរ លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ បានមានប្រសាសដែរថា ដីខាងលើនេះ ខាងម្ចាស់គេបានសុំតាមច្រកចេញចូលរបស់ខេត្ត ហើយគណកម្មការ គេបោះបង្គោលតម្រុយឲ្យ ទើបអ្នកទាំងអស់នោះហ៊ានធ្វើ តែលោកមិនបានដឹងថា ហេតុអ្វីម្ចាស់គេផ្អាកចាក់ដីខាងលើនេះវិញទេ សូមសួរខាងម្ចាស់គេដោយផ្ទាល់ទៅ លោកមិនបានដឹងទេ លោកថាបើមានចម្ងល់បន្ថែម សូមទាក់ទងខាងអន្តរវិស័យរបស់ខេត្ត ព្រោះខាងក្រុងមិនបានចូលរួមកិច្ចការនេះទេ។

    សូមបញ្ជាក់ថា ក្រោយមានប្រជាពលរដ្ឋរិះគន់ និងមានបណ្តាញសារព័ត៌មានមួយចំនួន ចេញផ្សាយអំពីរឿងចាក់ដី លុបព្រៃលិចទឹកខាងលើនេះ មិនបាន១ថ្ងៃផង សកម្មភាពចាក់ខាងលើនេះ ត្រូវបានផ្អាកទៅវិញទាំងស្រុង ដោយមិនដឹងមូលហេតុ ខណៈដែលមន្ត្រីភូមិបាលថា គេសុំច្បាប់ធ្វើត្រឹមត្រូវ ហើយខាងមន្ទីរជំនាញថា គេបានឃាត់ហើយ រងចាំការសម្រេច៕

    spot_img

    អត្ថបទទាក់ទង

    spot_img