More

    ចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

    spot_img

    បាត់ដំបង៖ ជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបាន ជាប់ពាក់ព័ន្ធ ក្នុងករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស។

    លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ដោយអនុវត្តតាមការណែនាំ បទបញ្ជារផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក្នុងការយកចិត្តទុកដាក់ខ្ពស់ អំពីសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែងក្រោយទទួល បានបណ្តឹងពាក់ព័ន្ធ ក្នុងករណីហឹង្សាខាងលើភ្លាម លោកបានចាត់ឲ្យកម្លាំងជំនាញ ក្រុមបង្ការបង្ក្រាប ចុះធ្វើការស្រាវជ្រាវរហូត នៅវេលាម៉ោង១៦ និង៣០នាទីថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១ ក៏កំណត់បានជនសង្ស័យ ជាមុខសញ្ញានៅចំណុច ក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង និងបានធ្វើការនាំខ្លួនចំនួន០៣នាក់ មកកាន់ស្នងការដ្ឋាន។

    លោកបន្តថា ជនសង្ស័យត្រូវបាននាំខ្លួន ទី១- ឈ្មោះ ហ៊ាង គឹមហាង ហៅ ជ្រុយ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី២- ឈ្មោះ ចាយ ដូ ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី៣-ឈ្មោះ ឆាំ សំបូរ ហៅ ទីន ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិស្វាយស ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

    ជនសង្ស័យខាងលើបានធ្វើសកម្មភាព ប្រើហិង្សាទៅលើជនរងគ្រោះឈ្មោះ ឡុង ញើង ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅចំណុចក្នុងរ៉ារថភ្លើង ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    ជាមួយការឃាត់ខ្លួន ជនសង្ស័យទាំងបីនាក់នេះដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖
    – កាំបិតកែច្នៃ ចំនួន០១ ដើម
    – ផ្លែ រណាសម្រាប់អារទឹកកក ចំនួន ០១
    – ដែកឆាប ចំនួន០១

    ក្រោយឃាត់ខ្លួនយកមកសាកសួរ ជនសង្ស័យរួម និងវត្ថុតាង ពេលនេះត្រូវបានកម្លាំងការិយាល័យជំនាញ កំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img