More

    ជាងកាត់ដែកម្នាក់លើកដែកប៉ះខ្សែភ្លើងធំ ឆក់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

    spot_img

    ភ្នំពេញ៖ យុវជនម្នាក់ជាជាងដែក ខណៈដែលរួមជាមួយ ជាងផ្សេងទៀតសរុប៦នាក់ នាំគ្នាឡើងកាត់ស្លាកប៉ាណូ លើដំបូលឃ្លាំង ដោយធ្វេសប្រហែស ធ្វើឲ្យកម្មករម្នាក់ឆក់ខ្សែភ្លើងស្លាប់ភ្លាមៗ នៅលើដំបូល តែដោយសារម្ចាស់ទីតាំងភ័យខ្លាចពាក់ព័ន្ធ ក៏បានបង្ខំឲ្យក្រុមជាង ហៅរថយន្តដឹកសពយកទៅសង្គ្រោះទៅវិញ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅចំណុចឃ្លាំងចាស់មួយកន្លែង តាមផ្លូវវ៉េងស្រេង មុខច្រកចូលផ្ទះឡ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ។ សពជនរងគ្រោះ ដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រួចបានរាយការណ៍ ប្រាប់សមត្ថកិច្ចជាក្រោយ។

    សពជនរងគ្រោះ គ្រាន់តែស្គាល់ឈ្មោះ ម៉ាក់ មានអាយុជាង២០ឆ្នាំ មុខរបរ កម្មករជាងដែក ស្នាក់នៅផ្ទះមេជាង រួមជាមួយកម្មករផ្សេងទៀត នៅសង្កាត់ដង្កោ ខណ្ឌដង្កោ ជនរងគ្រោះ មានស្រុកកំណើត ស្រុកចំការលើ ខេត្តកំពង់ចាម។

    វត្តមានក្រុមជាងរួមការងារ ជាមួយជនរងគ្រោះ មួយក្រុម ក្នុងនោះ មានមេកម្មករ ជាស្ត្រីម្នាក់ នៅវត្តទឹកថ្លា ដាក់បម្រាម មិនឲ្យកម្មកររបស់ខ្លួន បំភ្លឺជាមួយអ្នកសារព័ត៌មាន ឬអាជ្ញាធរឡើយ។

    តែបើតាមពលរដ្ឋឃើញហេតុការណ៍ នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ទីតាំងឃ្លាំងខាងលើ ជួលឲ្យក្រុមហ៊ុនឯកជនមួយ លុះដល់ចប់កុងត្រា ម្ចាស់ឃ្លាំងបានជួល កម្មករមួយក្រុម ឲ្យធ្វើការរុះរើ ស្លាកប៉ាណូចេញ ហើយនៅវេលាម៉ោងខាងលើ ខណៈដែលកាត់ស្លាក ទម្លាក់ចុះហើយ នៅសល់តែបង្គោលមួយដើម កាត់ហើយ លើបម្រុងដាក់ចុះបែជា ទៅប៉ះនឹងខ្សែកាបភ្លើង ដែលមានតង់ស្យុងខ្ពស់ ទើបធ្វើឲ្យឆ្លងឆក់ កម្មករម្នាក់ បណ្តាលនៅដល់ដំបូលស័ង្កសី។ កម្មករម្នាក់បង្ហើបឲ្យដឹងថា មុនកើតហេតុ ម្ចាស់ឃ្លាំងជួលក្រុមជាងរបស់ខ្លួនតម្លៃ៥០ដុល្លា ឡើងដោះស្លាកប៉ាណូចាស់ចេញ ខណៈដែលជិតរួចហើយ សល់បង្គោលដែកមួយដើម ជនរងគ្រោះលើកប៉ះខ្សែកាបភ្លើង បណ្តាលឲ្យឆ្លងឆក់តែម្តង។

    ក្រោយកើតហេតុភ្លាមៗ ម្ចាស់ទីតាំងបង្ខំឲ្យក្រុមកម្មករ ដាក់ជនរងគ្រោះចុះ ប្រើល្បិច សែងយកទៅពេទ្យឯករាជ្យ នៅទល់មុខ គ្រាន់តែពិនិត្យ ដឹងថាស្លាប់ហើយ ម្ចាស់ឃ្លាំង បង្ខំឲ្យក្រុមកម្មករទំនាក់ទំនង ហៅរថយន្តគ្លីនិកឯកជន រស្មី ដឹកសពចេញពីពេទ្យឯករាជ្យ ដើម្បីយកសពទៅសង្គ្រោះ នៅមន្ទីរពេទ្យលោកសង្ឃ តែដោយសារ ជនរងគ្រោះ ក្លាយជាសពបាត់ទៅហើយ រថយន្តបានដឹកសព យកទៅតម្កល់ទុកនៅវត្តទឹកថ្លា ហើយត្រូវបានសមត្ថកិច្ច ប៉ុស្តិ៍ចោមចៅ១ ចុះទៅសាកសួរ ដល់ក្រុមជាងកម្មករ និងសាកសួរស្រាវជ្រាវ ស្វែងរកសាច់ញាតិ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img