More

    lexus GS-300សង្ស័យអ្នកបើកស្រវឹង បុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ ខូចខាតយ៉ាងដំណំ

    spot_img

    ភ្នំពេញ៖ រថយន្ត lexus GS-300 មួយគ្រឿងបើកក្នុងល្បឿនលឿន ឡើងស្ពានទៅបុកបង្កាន់ដៃស្ពានអាកាស ផ្សារដីហុយដាច់កាឡេកង់មុខ និងបែកកង់រងការខូចខាតយ៉ាងដំណំ ទៅមុខលែងរួចសំណាងល្អ មិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៩ ខែឧសភាឆ្នាំ ២០២០ នៅចំណុចគល់ស្ពានអាកាសផ្សារដីហុយ ខាងកើតតាមដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត lexus GS-300 មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AT-8571 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំដៃបុកបង្កាន់ដៃ ស្ពានរងការខូចខាតបន្តិចបន្តួច ចំណែករថយន្តបង្កបែកកង់បែក យ៉ាន់និងដាច់កាឡេកង់ ខាងមុខខាងស្ដាំទៅមុខលែងរួច។ បន្ទាប់មកម្ចាស់រថយន្តបង្ក បានដោះស្លាកលេខ រថយន្តទាំងមុខទាំងក្រោយយកទៅបាត់ និងគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះបងមកយក រថយន្តទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក រាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមក ដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់៕ រូបភាព និងអទ្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img