More

    ពលករម្នាក់រត់ចេញពីមណ្ឌលចត្តាឡីស័ក ឡើងលើរថយន្តក្រុង តែត្រូវអាវុធហត្ថតាមចាប់មកវិញ

    spot_img

    បន្ទាយមានជ័យ៖ ពលករខ្មែរម្នាក់ ក្រោយពីសមត្ថកិច្ចថៃ ចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លុះដល់មណ្ឌលសុំចត នៅក្រុងប៉ោយប៉ែត ដែលក្រុមការងារកំពុងធ្វើចត្តាឡីស័ក លួចរត់ចេញមកឡើងរថយន្តក្រុង បម្រុងគេចខ្លួន មិនចង់ធ្វើចត្តាឡីស័ក ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានវិញ។

    សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ ២០២១ មានពលករខ្មែរម្នាក់ អាយុប្រហែល៣០ឆ្នាំ បានលួចរត់ចេញពីមណ្ឌលសំចតក្រុងប៉ោយប៉ែត ដែលក្រុមគ្រូពេទ្យកំពុងធ្វើចត្តាឡីស័ក បានរត់ឡើងរថយន្តក្រុង បម្រុងទៅស្រុកកំណើត តែត្រូវកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ក្រុងប៉ោយប៉ែតស្ទាក់ចាប់វិញ នៅចំណតរថយន្តផ្សារអគ្គៈ។

    សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងទៀតថា ពលករខ្មែរដែលរត់ចេញពីមណ្ឌលសុំចតនេះ ត្រូវបានសមត្ថកិច្ច អាជ្ញាធរអប់រំណែនាំ អំពីវិធានការការពារការរីករាល នៃជំងឺកូវីដ១៩ រួចបានយករថយន្តសង្គ្រោះ មណ្ឌលសុខភាពប៉ោយប៉ែត១ ដឹកបញ្ជូនទៅកាន់ អនុវិទ្យាល័យព្រហ្មនិមិត្ត ដើម្បីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

     

    spot_img

    អត្ថបទទាក់ទង

    spot_img