More

    អាជ្ញាធរគីថៃលុបចោលកិច្ចព្រមព្រៀង ដែលអនុញ្ញាតិឲ្យអាជីវករខ្មែរ យករថយន្តចូលដឹកទំនិញ នៅផ្សាររ៉ុងឃ្លឿ

    spot_img

    បន្ទាយមានជ័យ៖ នៅថ្ងៃទី១០ខែមករា ឆ្នាំ២០២១ខាងមុខនេះ អាជ្ញាធរថៃ និងលុបចោលវិធានការនានា ដែលអនុញ្ញាតឲ្យអាជីវករខ្មែរ យករថយន្តដឹកជញ្ជូនទំនិញមួយថ្ងៃ៥០គ្រឿង នៅផ្សាររ៉ុងក្លឿ ដើម្បីពង្រឹងបន្ថែម លើវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។

    អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើង នៅក្នុងពិធិចែកអំណោយ ដល់ប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន៤៧៥គ្រួសារ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នៅសង្កាត់ប៉ោយប៉ែតថា ដោយសារស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ ផ្ទុះការរីករាលដាល នៅក្នុងសហគមន៍ខ្លាំង និងដើម្បីពង្រឹងបន្ថែម លើវិធានការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ អាជ្ញាធរខេត្តស្រះកែវ ប្រទេសថៃ កាលពីថ្ងៃទី៥ ម្សិលមិញនេះ បានជូនដំណឹងថា វិធានការនានា ដែលអនុញ្ញាតឲ្យរថយន្តអាជីវករខ្មែរ ចូលដឹកទំនិញជាប្រចាំថ្ងៃ ក្នុងមួយថ្ងៃ៥០គ្រឿង ស្មើរមនុស្ស១០០នាក់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងឡឹក ត្រូវបាន ផ្អាកវិញហើយ មិនអនុញ្ញាតឲ្យមានការចេញចូលទៀតឡើយ។

    ឯកឧត្តមបានបញ្ជាក់ថា សម្រាប់អាជីវករខ្មែរ ដែលស្នាក់នៅក្នុងផ្សាររ៉ុងក្លឿស្រាប់ អាចបន្តការស្នាក់នៅ និងលក់ដូរជាធម្មតាបាន បើអាជីវករខ្មែរនៅខាងកម្ពុជា ចង់ចូលទៅផ្សាររ៉ុងក្លឿនោះ ត្រូវធ្វើចត្តាឡីស័ក នៅខាងភាគីថៃចំនួន១៤ថ្ងៃសិន ទើបអនុញ្ញាតិឲ្យទៅស្នាក់នៅ លក់ដូរក្នុងតូបរបស់ខ្លួនបាន៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img