More

    ពលរដ្ឋឃុំត្រពាំងច្រេះ ស្រុកកូនមុំ កំពុងព្រួយបារម្ភ ក្រោយមានអ្នកជីកយករ៉ែ ក្បែរបង្គោលភ្លើងធំ

    spot_img

    រតនគិរី៖ ប្រជាពលរដ្ឋមួយចំនួនធំ ដែលរស់នៅក្នុងភូមិ២ ឃុំត្រពាំងច្រេះ ស្រុកកូនមុំ ខេត្តរតនគិរី បានសម្តែងក្តីព្រួយបារម្ភ ចំពោះការជីករករ៉ែ ក្បែរបង្គោលភ្លើងធំ ដែលមានតង់ស្យុងខ្ពស់ ប្រឈមនឹងការបាក់ស្រុត ងាយបង្កគ្រោះថ្នាក់ផ្សេងៗ ចំពោះពលរដ្ឋ ដែលរស់នៅក្បែរនោះ។

    បើតាមក្រុមប្រជាពលរដ្ឋ បានបញ្ជាក់ថា នៅក្រោមជួរបង្គោលភ្លើងធំ ដែលតភ្ជាប់ភ្លើងពីវារីអគ្គិសនីសេសាន ខេត្តស្ទឹងត្រែង មកកាន់ខេត្តរតនគិរី នៅចំណុចភូមិឃុំខាងលើ គឺមានឈ្មួញជីក រូងក្រហូង យករ៉ែត្បូង នៅជាប់និងគ្រិះបង្គោលភ្លើង យ៉ាងរំភើយ ដោយមិនបានគិត និងខ្វល់ពីការបាក់ស្រុត ឬបាក់រលំឡើយ ដែលជាហេតុធ្វើឲ្យពួកគាត់ រស់នៅតំបន់នេះ មានការផិតភ័យ និងព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាសុវត្ថិភាព នៅក្បែងបង្គោលភ្លើងនេះ។

    ប្រជាពលរដ្ឋដដែល បានបង្ហើបទៀតថា ឈ្មួញដែលជីកយករ៉ែ យ៉ាងអាណាធិបតេយ្យនេះ គឺមានឈ្មោះ ខាត់ ហើយមិនត្រឹមតែជាឈ្មួញ ជួញរ៉ែត្បូងប៉ុណ្ណោះទេ ថែមទាំងជាម្ចាស់សិប្បកម្មកែច្នៃឈើថែមទៀត។ ប្រជាពលរដ្ឋ បានសំណូមពរ ឲ្យអាជ្ញាធរ និងសមត្ថិកច្ចគួរមានវិធានការ ទប់ស្កាត់ការជីកយករ៉ែ បែបអាណាធិបតេយ្យក្បែរបង្គោលភ្លើងនេះ ដោយសារការយករ៉ែតំបន់នេះ វាប្រឈមហានិភ័យខ្ពស់ទៅថ្ងៃមុខ ដោយការបាក់ស្រុងអង់តែនបង្គោលភ្លើង បង្កគ្រោះថ្នាក់ដល់មនុស្សបាន ម្យ៉ាងវិញទៀតដី ដែលនៅក្រោមបង្គោលភ្លើង មិនគួរណាអនុញ្ញាតិឲ្យមានការ ធ្វើអ្វីតាមអំពើចិត្តឡើយ។

    ពាក់ព័ន្ធនឹងករណី លើកឡើងរបស់ពលរដ្ឋបែបនេះ លោក សេក ហៃ អភិបាល នៃគណៈអភិបាលស្រុកកូនមុំ មានប្រសាសប្រាប់ ក្រុមអ្នកសារព័ត៌មានយើង ឲ្យដឹងតាមទូរស័ព្ទថា រឿងនេះ លោកមិនបានដឹងទេ ព្រោះថ្នាក់ក្រោម មិនបានរាយការណ៍ជូនលោក ហើយលោកថា នឹងមានវិធានការជាបន្ទាន់ ក្នុងរឿងនេះ៕ រូបភាព និងអត្ថបទ៖ ម៉ី ឌីន

    spot_img

    អត្ថបទទាក់ទង

    spot_img