More

    ថ្នាក់ដឹកនាំខេត្តព្រះវិហារ អញ្ជើញបួងសួងសុំសេចក្តីសុខ ជូនប្រជាពលរដ្ឋនៅរូបសំណាក់តាឌី

    spot_img

    ព្រះវិហារ៖ នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ដែលត្រូវនឹងថ្ងៃ ពុធ ៧រោជ ខែបុស្ស ឆ្នាំជូតទោសក័ ពុទ្ធសករាជ២៥៦៤នេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ បានអញ្ជើញនាំយកដង្វាយ ក៏ដូចជាសំណែនទៅថ្វាយ នឹងអុជធូបបួងសួងសុំសេចក្តីសុខ នៅមុខរូបសំណាក់លោកតាឌី ដែលជាអតីតមេទ័ព ដែលមានបារមីខ្លាំងពូកែ នឹងស័កសិទ្ធិប្រចាំក្នុងខេត្តព្រះវិហារ។

    ពិធីសែនព្រេន និងបួងសួងសុំសេចក្តីសុខនេះ បានប្រារព្វធ្វើឡើងក្រោមវត្តមាន របស់លោកប្រាក់ សុវណ្ណអភិបាល នៃគណះអភិបាលខេត្តព្រះវិហារ នឹងលោកជំទាវលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រមទាំងអស់លោក លោកជំទាវដែលជាអភិបាលរងខេត្ត នឹងថ្នាក់ដឹកនាំកងកំលាំងទាំង៣ រួមនឹងថ្នាក់ដឹកនាំ បណ្តាប្រធានអនុប្រធានមន្ទីរ បណ្តាអង្គភាពនានា ចំណុះខេត្តព្រះវិហារ ជាច្រើនកុះករផងដែរ។

    ក្នុងភាពជាថ្នាក់ដឹកនាំ ដែលជាសសរគ្រឹះ ដ៏រឹងមាំនឹងជាម្លប់ ក៏ដូចជាអាណាព្យាបាល របស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងខេត្តព្រះវិហារ ដោយផ្អែកលើវិស័យ២ ដែលខ្មែរបុរាណកាល បាននឹងប្រកាន់ទុកមកយ៉ាងខ្ជាប់ខ្ជួន មិនអាចនឹងបំភ្លេចបាននុះ។

    យ៉ាងណាមិញវិស័យទាំងពីរ ដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេតេជោហ៊ុនសែន ជាប្រមុខនោះ ដោយសម្តេចលោកតែងតែ ចាត់ទុកវិស័យពុទ្ធចក្រ នឹងវិស័យអាណាចក្រ អោយដើរទទឹមគ្នាដោយ មិនអោយឃ្លាតពីគ្នាឡើយ។ កត្តាទាំងនេះហើយ ដែលមួយរយះកន្លងមក ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា
    ក៏ដូចជាថ្នាក់ដឹកនាំថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ដឹកនាំ ខេត្តព្រះវិហារនេះ ផ្ទាល់តែម្តង ដែលលោកតែងតែយកចិត្តទុកដាក់ លើទុក្ខកង្វល់របស់បងប្អូន ប្រជាពលរដ្ឋនៅគ្រប់ទិសទី ដោយមិនមានប្រកាន់និន្នាកានយោបាយ ឬក៏ពណ៏សម្បុនោះឡើយ និយាយជារួមទីណាបងប្អូន មានទុកទីនោះមានមុខថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មានមុខចុះជួយនឹងសង្គ្រោះ បានបងប្អូនបានទាន់ពេលវេលា ដោយមិនទុកអោយជន ដែលងាយរងគ្រោះទាំងនោះ នៅឯកាដោយគ្មានទីពុំនឹងនោះឡើយ។

    ក្រោយព្យុះភ្លៀងផ្គររន្ទះ ដែលបង្កអោយមានទឹកជំនន់លិចលង់ផ្ទះសំបែង ក៏ដូចជាផលដំណាំ របស់បងប្អូនប្រជាពលរដ្ឋ ខូចខាតអស់រាប់សិបហិតាហើយនោះ អ្វីដែលចូលមកយាយុីបន្ថែមថ្មីទៀត ដែលជាអំរែក ដ៏ធ្ងន់ធ្ងរសម្រាបថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំខេត្តព្រះវិហារ បន្តរយកចិត្តទុកដាក់បំផុតនោះ គឺករណីជំងឺកូវីដ១៩ ដ៏កាចសាហាវនេះផ្ទាល់តែម្តង ដើម្បីបង្កាទប់ស្កាត់បាន នៃការីករាលដាលពីជំងឺ ដ៏កាចសាហាវ១នេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះវិហារ ដោយលោកបានលះបង់ ទាំងធនធានទាំងកំលាំងកាយចិត្ត ដើម្បីចូលរួមបង្កាទប់ស្កាត់ជំងឺឆ្លងនេះ ជាមួយនឹងរាជរដ្ឋាភិបាល។ បន្ថែមពីនេះថ្នាក់ដឹកនាំខេត្ត នឹងបានធ្វើពិធីសែនព្រេនថ្វាយសំណែន រួមមានទានធូបផ្កាភ្ញីបង្អែមចង្អាប ដើម្បីបួងសួងសុំ លុះសុំដូរជាថ្នូរនឹងក្តីសុខសាន្ត ពីសំណាកបារមីវត្ថុសក្ក័សិទ្ធ ក្នុងលោកជាពិសេសបារមី ដ៏មហាសក្ក័សិទ្ធិលោកតាឌី ដែលជាអតីតមេទ័ព សូមអោយលោកជួយប្រោសព្រហ្មពរជ័យ ជូនដល់ថ្នាក់ដឹកនាំកំពូលៗ ក្នុងជួររាជរដ្ឋាភិបាល ក៏ដូចជាជួរថ្នាក់ដឹកនាំ បណ្តារាជធានីខេត្តក្រុងស្រុកទាំង២៥ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសប្រជាពលរដ្ឋ ក្នុងខេត្តព្រវិហារផ្ទាល់តែម្តង សូមកុំអោយមានរោគាព្យាធិ ឈ្នះអស់មាសត្រូវទាំងឡាយទាំងពួង ចាប់ពីថ្ងៃនេះទៅ៕ រូបភាព និងអត្ថបទ៖ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img