More

    សាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)ប៉ៃលិន ត្រួតពិនិត្យ និងធ្វើតេសបឋមលើចំនីអាហារបរិភោគ ដើម្បីរកសារធាតុគីមី

    spot_img

    ប៉ៃលិន៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក ឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)ខេត្តប៉ៃលិន បានដឹកនាំមន្រ្តីជំនាញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យនិងធ្វើ តេស បឋម(Test Kit) លើចំនីអាហារបរិភោគដើម្បីរកសារធាតុគីមីហាមឃាត់ និងធ្វើការណែនាំ និងបង្កើននៃការពិនិត្យមើលទំនិញហួសសុពលភាព និងខូចគុណភាព នៅតាមតូបជីវករនីមួយៗ ស្ថិតនៅផ្សាប៉ាហ៊ី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

    លោក ឈឹម វាសនា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)ខេត្តប៉ៃលិនបានមានស្រសាន៏ថា បងប្អូនអាជីវករលក់ដូរនៅតាមទីផ្សារភាគច្រើន កាន់តែមានការយល់ដឹងច្រើន អំពីសុវត្ថិភាពចំណីអាហារ ដោយការដាក់លក់ទំនិញ និងចំណីអាហារដែលមានអនាម័យត្រឹមត្រូវ ហើយមន្ត្រីជំនាញរកពុំឃើញសារធាតុគីមី នៅលើចំណីអាហារដូចមុនទៀតទេ។

    នៅក្នុងការចុះត្រួតពិនិត្យទំនិញ នៅតាមផ្សារនានាក្នុងខេត្តប៉ៃលិន មន្ត្រីជំនាញរបស់យើងបានធ្វើតេស្តបឋម ទៅលើចំណីអាហារមួយចំនួនធំ និងពិនិត្យទៅលើគ្រឿងកំប៉ុងឃើញថា មានភាពត្រឹមត្រូវច្រើន។ ពោលគឺរកពុំឃើញសារធាតុគីមី និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់អ្វីឡើយ ។

    លោកបានបន្តថា៖ព្រោះ តែពេលនេះក្រុមអាជីវករមានការយល់ដឹងច្រើន អំពីសុវត្ថិភាព និងគិតគូរអំពីសុខភាពរបស់អ្នកប្រើប្រាស់ ជាពិសេសតាមរយៈ ការចុះមកត្រួតពិនិត្យជាប់ជាប្រចាំ ក៏ដូចជាការអប់រំណែនាំ បន្ថែមពីមន្ត្រីជំនាញ (ក.ប.ប.)។

    សូមបញ្ជាក់ថា៖ក្នុងពេល ចុះត្រួតពិនិត្យទំនិញនិងធ្វើទេសបឋម (Test Kit) លើចំនីអាហារបរិភោគ ដើម្បីរកសារធាតុគីមីហាមឃាត់ ទៅលើចំណី អាហាដូជា៖សៃគុយទាវ សរសៃមី ប្រហិតសាច់គោ គល់ស្លឹកគ្រៃហាន់ និងសណ្តែកបណ្តុះជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញសារធាតុគីមីហាមឃាត់នោះទេ និងបានធ្វើតេសអំបិល រកសារៈធាតុអ៊ីយ៉ូត តែអំបិលដែលមន្រ្តីយើង បានធ្វេីតេស្តនោះគឺមានសារៈធាតុអ៊ីយូត ដែលអនុលោមទៅតាមច្បាប់។

    ទន្ទឹមនឹងនោះមន្ត្រីជំនាញ ក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img