More

    វរសេនាតូចលេខ១  តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ធ្វើពិធីបិទវគ្គហ្វឹកហ្វឺនយោធាទូទៅ

    spot_img

    ប៉ៃលិន៖ នៅរសៀល ថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២០លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនយោធាទូទៅ នៅវរសេនាតូចលេខ១ តំបន់ប្រតិបត្តិការសឹករងប៉ៃលិន និងសម្ពោធអគារការិយាល័យហ្វឹកហ្វឺន ដោយមានការអញ្ជើញចូលរួម លោកមេបញ្ជាការ មេបញ្ជាការង នាយទាហាន នាយទាហានរង ពលទាហាន និងអាជ្ញាធរដែនដី។

    តាមរបាយការណ៍ របស់គណៈគ្រប់គ្រងវគ្គបានឱ្យដឹងថា វគ្គនេះមានរយ:ពេល៣ខែ មានសិក្ខាកាម១០០នាក់ ជាលទ្ធផលទទួលបាននិទ្ទេសល្អ១៥នាក់ ល្អបង្គួរ៣២នាក់ និងមធ្យម៥៣នាក់។

    មានមតិសំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ កោតសរសើរដល់សិក្ខាកាមទាំងអស់ ដែលបានខិតខំរៀនសូត្រ ហើយក្រោយពីចប់កម្មសិក្សានេះ សូមយកចំណេះវិជ្ជាទៅបម្រើអង្គភាព និងសង្គមអោយបានល្អរឹងមាំ ត្រូវស្មោះត្រង់ ហ៊ានបូជាជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ គោរពគោលនយោបាយជាតិ និងកម្មវិធីគោលនយោបាយ រាជរដ្ឋាភិបាលអាណត្តិទី៦ ការពារអោយបានដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ ច្បាប់រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវប្រព្រឹត្តិបទល្មើសផ្សេងៗ ជឿការញុះញុងរបស់ជនអគតិ ដែលប៉ុនប៉ងបំផ្លាញសន្តិភាពនោះឡើយ។

    ត្រូវអនុវត្តភារកិច្ចស្នូលរបស់ខ្លួន និងប្រមូលផ្ដុំកម្លាំង រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយរឹងមាំ ដើម្បីត្រៀមអន្តរាគមន៍ ជួយសង្គ្រោះ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះមហន្តរាយផ្សេងៗ និងត្រូវបន្តយកចិត្តទុកដាក់ អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ ត្រូវអនុវត្តអនាម័យអោយបានត្រឹមត្រូវ ការរស់នៅក្នុងអង្គភាព និងគ្រួសារ។

    ក្នុងឱកាសនេះផងដែរលោកជំទាវ បាន ស្រីមុំ ក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនអង្គភាព សិក្ខាកាម និងកងកម្លាំង ដែលបានចូលរួមកម្មវិធីផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img