More

    សមាគមន៍អភិរក្សដំរី អៃរាវត្តា សំណូមពរឲ្យអាជ្ញាធរស្រុកលំផាត់ ជួយការពារព្រៃឈើនៅតំបន់ទេសចរណ៍

    spot_img

    រតនគិរី៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ សមាគមន៍អភិរក្សសត្វដំរី អៃរាវត្តា ខេត្តរតនគិរី បានបើកកិច្ចប្រជុំ និងសំណេះសំណាល ស្តីពីការ ការពារនិងអភិរក្សព្រៃឈើ នៅតំបន់ទេសចរណ៍ ក្រោមអធីបតីភាពលោក នូ ថេ អភិបាល នៃគណៈអភិបាលស្រុកលំផាត់ និងអ្នកស្រី ខៃ ចិន្តា ប្រធានសមាគមន៍។

    ក្រោយពីបានស្ដាប់នូវសេចក្តីរាយការណ៍ និងការសំណូមពររបស់លោកស្រី ខៃ ចិន្តា ប្រធានសមាគមន៍ អភិរក្សសត្វដំរី អៃរាវត្តា លោក នូ ថេ អភិបាលស្រុកលំផាត់ បានធ្វើការសំណេះសំណាល ទៅកាន់អង្គពិធីទាំងមូល និងបានកោតសរសើរ ចំពោះលោកស្រី ខៃ ចិន្តា និងក្រុមគ្រួសារ ដែលបានចំណាយថវិការជាច្រើន មកធ្វើការអភិវឌ្ឍន៍ និងអភិរក្សសត្វដំរី នៅក្នុងទឹកដីភូមិកាទៀង ឃុំល្បាំង២ ស្រុកលំផាត់ ខេត្តរតនគិរី។

    ជាមួយគ្នានោះផងដែរ លោក នូ ថេ អភិបាលស្រុកលំផាត់ បានស្វាគមន៍ និងទទួលយកនូវសំណូមពររបស់លោកស្រី ខៃ ចិន្តា ប្រធានសមាគមអៃរ៉ាវត្តា និងបានសន្យា នៅចំពោះមុខអង្គពិធីទាំងមូលថា នឹងជួយការពារអភិរក្សព្រៃឈើ នៅក្នុងតំបន់រមណីដ្ឋានទេសចរណ៍ របស់សមាគមសត្វដំរី អៃរាវត្តាឲ្យបាន។
    ក្រោយពីបញ្ចប់ អង្គពិធីសំណេះសំណាលរួចមក ក៏បានថតរូបភាពរួមគ្នា ដើម្បីសម្ដែងនូវភាពស្និទ្ធស្នាល និងទុកជាអនុស្សាវរីយ៍ផងដែរ៕ រូបភាព និងអត្ថបទ៖ ម៉ីឌីន

    spot_img

    អត្ថបទទាក់ទង

    spot_img