ទំព័រដើម ទំព័រដើម ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ត្រូវបានប្រកាសតែងតាំងថ្មី នៅព្រឹកមិញនេះ

ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ត្រូវបានប្រកាសតែងតាំងថ្មី នៅព្រឹកមិញនេះ

- ពាណិជ្ជកម្ម -

ព្រះវិហារ៖ លោក សុង ចន្ទ័សុជាតិ ត្រូវបានប្រកាស់ឲ្យចូលកាន់តំណែង ជាប្រធានមន្ទីរបរិស្ថាន ខេត្តព្រះវិហារ ជំនួសលោក អ៊ា សុខា ដែលបានផ្ទេរភារកិច្ចទៅបម្រើការងារ នៅទីស្តីកាក្រសួងបរិស្ថាន

ការប្រកាសនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្តម សុខ ខនឬទ្ធីគុណ រដ្ឋលេខាធិកាក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណអភិបាលខេត្តព្រះវិហារ នឹងដោយមានការអញ្ជើញចូលរួម ពីសំណាក់អភិបាលរងខេត្តអស់លោក លោកស្រី ដែលជាប្រធានអនុប្រធានមន្ទីរ អង្គភាពនានាជាច្រើនរូបផង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណអភិបាលខេត្តព្រះវិហារ បានលើកឡើងថា ការតែងតាំងមុខតំណែង ដល់ប្រធានមន្ទីរអង្គភាពនានា គឺជាដំណើរការធម្មតា ក្នុងការគ្រប់គ្រងមន្ត្រីរាជការ ដើម្បីពង្រឹកប្រសិទ្ធិភាពការងារ របស់រដ្ឋបាលអង្គភាព ក្នុងការឆ្លើយតបទៅនឹងកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល ដូចបានដាក់ចេញ ក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ និតិកាលទី៦ នៃរដ្ឋសភា។ អភិបាលខេត្តព្រះវិហារ បានបន្តរទៀតថា យ៉ាងណាមិញជាក់ស្តែងដូចថ្ងៃនេះជាដើម ក្នុងពិធីតែងតាំងប្រកាសចូលកាន់ មុខតំណែងប្រធានមន្ទីរបរិស្ថានថ្មីគឺលោក សុង ចន្ទ័សុជាតិ ជំនួសលោក អ៊ា សុខា ដែលបានផ្ទេរភារកិច្ច ទៅបម្រើការងារ នៅទីស្តីកាក្រសួងបរិស្ថាននោះ។

ជាមួយគ្នានោះដែរ អភិបាលខេត្តព្រះវិហារ ក៏បានធ្វើកាផ្តាំផ្ញើរ ដល់លោកប្រធានមន្ទីរ ដែលបានប្រកាសចូលកាន់មុខតំណែង ជាប្រធានមន្ទីរបរិស្ថាន ធ្វើយ៉ាងណា ត្រូវបន្តរគ្រប់គ្រងនឹងស្រាវជ្រាវ ដើម្បីពង្រីកនឹងសហកាជាមួយ នឹងសមត្ថកិច្ចមូលដ្ឋាន ការពារតំបន់ធនធានធម្មជាតិ នឹងទប់ស្កាត់នឹងចូលរួមអភិរក្សជីវៈចម្រុះ នឹងបន្តរកិច្ចសហការ ជាមួយសហគមន៏ តំបន់ការពារធម្មជាតិឲ្យខានតែបាន។

បន្ថែមពីនេះផងដែរ ឯកឧត្តម សុខន ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានផ្តាំផ្ញើរដល់លោក សុង ចន្ទ័សុជាតិ ដែលបានប្រកាសតែងតាំង ចូលកាន់តំណែងជា ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ នាឪកាសនោះធ្វើយ៉ាងណា ត្រូវយកតួរនាទីភារកិច្ច ក៏ដូចជាមុខតំណែង ដែលថ្នាក់លើបានផ្តល់សេចក្តី ទុកចិត្តនាពេលនេះ ទៅដឹកនាំដល់មន្ត្រីស្ថិតក្រោមឱវាទ របស់ខ្លួនធ្វើយ៉ាងណា ចូលរួមបង្កាទប់ស្កាត់ ឲ្យខានតែបាននូវរាល់បទល្មើសទាំងឡាយណា ដែលធ្វើអោយមានផលប៉ះពាល់ ដល់បរិស្ថានជាពិសេសព្រៃឈើ ដែលស្ថិតក្រោមដែនសមត្ថកិច្ច របស់ខ្លួនដែលជាអ្នកគ្រប់គ្រងនោះ ត្រូវចូលរួមបន្តរសហការ ជាមួយអង្គកាដៃគូរនានា នឹងសមត្ថកិច្ច ក៏ដូចអាជ្ញាធរដែនដីពាក់ពន្ធ័ទាំងអស់ ដើម្បីចូលរួមបង្កានឹងទប់ស្កាត់ នូវកាកាប់រុករានទន្ទ្រានដីព្រៃ ពីសំណាកជនខិលខួចនោះ៕ រូបភាព និងអត្ថបទ៖ សួន ក្រែង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម