More

    អាជ្ញាធរក្រុងប៉ោយប៉ែត ចុះណែនាំអ្នកលក់ត្រីឲ្យសម្អាតអនាម័យ កន្លែងលក់ដើម្បីថែរក្សាបរិស្ថាន

    spot_img

    បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២០ បានចុះណែនាំដល់ម្ចាស់ អាជីវករ កម្មករ ស្តង់ត្រីត្រូវសំអាតបរិស្ថាន អនាម័យបំបាត់ក្លិនស្អុយ និងចែកម៉ាសដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល និងធ្វើឲ្យក្រុង មានអនាម័យបរិស្ថានល្អ ចៀសវាងការរិៈគន់ ពីសំណាក់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងធ្វើដំណើរ។

    ប្រតិបត្តិការចុះអប់រំណែនាំនេះ ដឹកនាំដោយលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត អាជ្ញាធរសង្កាត់ ភូមិ រួមទាំងកម្លាំងនគរបាលផ្នែកចរាចរណ៍ ជាច្រើននាក់ ណែនាំដល់ទីតាំងស្តង់ត្រីចំនួន៦កន្លែង នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

    លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មានប្រសាសន៍ថា ដោយមានការណែនាំពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាវិធានការ របស់ក្រសួងសុខាភិបាល រដ្ឋបាលក្រុងប៉ោយប៉ែត បានចុះអប់រំណែនាំ តម្រូវម្ចាស់ស្តង់ ថៅកែត្រី ធ្វើកិច្ចសន្យាទទួលយកនូវវិធានការចំនួនបួន ទី១ ត្រូវសំអាតបរិស្ថានអនាម័យបំបាត់ក្លិនស្អុយ ដែលធ្វើឲ្យប៉ះពាល់ ដល់ការរស់នៅអ្នកជិតខាង ទី២.កម្មករ និងអាជីវករ ត្រូវធ្វើអនាម័យបាញ់អាល់កុល ពាក់ម៉ាស ទី៣.ត្រូវរក្សាគម្លាតពីគ្នាតាមការណែនាំ របស់ក្រសួងសុខាភិបាល និងទី៤. មិនត្រូវចតរថយន្តតូចធំនៅលើផ្លូវ ដែលធ្វើឲ្យកកស្ទះចរាចរណ៍។

    លោកអភិបាលបញ្ជាក់ថា បើស្តង់ត្រីណាមួយមិនធ្វើតាមការណែនាំ របស់រដ្ឋបាលក្រុងនោះទេ និងមានវិធានការ បិតអាជីវកម្មស្តង់ត្រីនោះតែម្តង។

    លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ដើម្បីឲ្យវិធានការណែនាំ របស់រដ្ឋបាលក្រុងប៉ោយប៉ែត មានប្រសិទ្ធភាព ទាក់ទងនិងបញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ លោកនិងចាត់ឲ្យកម្លាំងជំនាញ សណ្តាប់ធ្នាប់ចរាចរណ៍ ចុះរៀបចំឲ្យបានល្អប្រសើរ៕ រូបភាព និងអត្ថបទ៖ សន សុង

    spot_img

    អត្ថបទទាក់ទង

    spot_img