More

    កងរាជអាវុធហត្ថឃាត់ខ្លួនបុរសម្នាក់ ករណីបន្លំលួចយកទូរស័ព្ទដៃក្នុងហាង

    spot_img

    ប៉ៃលិន៖ ក្រោយពីមានពាក្យបណ្ដឹង របស់ម្ចាស់ហាងទូរស័ព្ទដៃ១កន្លែង នៅក្បែរច្រកទ្វារអន្តរជាតិព្រំ នៅវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន៥នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី សុិន តាំ អនុប្រធានមន្ទីរយុតិ្តធម៍ បានចុះបង្ក្រាបករណីចូលលួច ស្ថិតនៅភូមិផ្សារព្រំ ស្ទឺងកាច់ សាលាក្រៅ ខេត្តប៉ៃលិន។

    ប្រភពព័ត៌មានបានឱ្យដឹងថា ក្រោយពីម្ចាស់ហាងបានបាត់ទូរស័ព្ទដៃ ក៍ឆែកមើលកាម៉េរាសុវត្ថិភាព របស់ខ្លួនឃើញ ជនសង្ស័យចូលលួចមែន ហើយក៍ដាក់ពាក្យបណ្តឹងតែម្តង។

    ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយធ្វើការស្រាវជ្រាវ កម្លាំងកងរាជអាវុធហត្ថ ក៍បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សឿន វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កសិករ ដកហូតវត្ថុតាង រួមមានទូរស័ព្ទដៃ ចំនួន០២គ្រឿង ម៉ាក OPPO និងម៉ាកហុយវ៉េ ០១គ្រឿង។ បន្ទាប់ពីបានធ្វើការសួរនាំរួច មន្ត្រីជំនាញ ក៍បានកសាងសំណុំរឿង បញ្ជួនទៅតុលាការ ឱ្យចាត់ការតាមនីតិវិធីនៃច្បាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img