More

    អភិបាលខេត្តប៉ៃលិននាំយកអំណោយ និងថវិការជូនគ្រួសារទាហាន ដែលកំពុងឈឺធ្ងន់

    spot_img

    ប៉ៃលិន៖ ក្រោយពីទទួលព័ត៌មានថា មាននាយទាហានម្នាក់ឈរជើង នៅបន្ទាត់ព្រំដែន បានធ្លាក់ខ្លួនឈឺធ្ងន់ ខ្វះខាតថវិកា ដើម្បីព្យាបាលជម្ងឺ។

    លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃសៅរ៍ ១២កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ នាំយកគ្រឿងឧបភោគ បរិភោគ និងជួយឧបត្ថមថវិកាមួយចំនួន ដល់លោកវរៈសេនីយ៍ឯក វណ្ណ ដាវី មេបញ្ជាការកងល្បាតទី១ នៃកងការពារព្រំដែនលេខ៥០៤ ដែលមានជម្ងឺរលាកសួតធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅគេហដ្ឋាន ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

    ក្នុងការចុះសួរសុខទុក្ខនេះដែរ លោកជំទាវអភិបាលខេត្ត ក៏បានស្នើដល់ក្រុមគ្រូពេទ្យ ឲ្យជួយយកលោកវរះសេនីយ៍ឯក ទៅព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន និងជូនពរលោកវរ:សេនីយ៍ឯក ឆាប់ជាសះស្បើយ និងបានបន្តភារកិច្ចបម្រើជាតិមាតុភូមិយើង។

    ជាមួយគ្នាលោកជំទាវបានស្រីមុំ មានប្រសាសន៍សង្កត់ធ្ងន់ថា សុខទុក្ខរបស់ពុកម៉ែបងប្អូនជា សុខទុក្ខលោកជំទាវ សូមពុកម៉ែបងប្អូនគ្រប់រូប ចូលរួមគោរពច្បាប់ នៃប្រទេសយើងអោយបានត្រឹមត្រូវ និងគោរពវិធានការ របស់ក្រសួងសុខាភិបាលករណីជម្ងឺកូវិដ១៩ ត្រូវចូលរួម ថែទាំសុខភាព ចាប់ផ្តើមពី អនាម័យស្អាត លាងដៃ ពាក់ម៉ាស់ រក្សាគម្លាត វិធីការពារនេះ ដើម្បីទប់ស្កាត់ការពារមេរោគ ដ៍កាចសាហាវមួយនេះ។

    លោកវរសេនីយ៍ឯកវណ្ណដាវី មេបញ្ជាការកងល្បាតទី១ នៃកងការពារព្រំដែនលេខ ៥០៤ និងក្រុមគ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាត់ចិត្តដល់ប្រពៃ របស់លោកជំទាវបានស្រីមុំ និងថ្នាក់ដឹកនាំដទៃទៀត ដែលបាននាំយក នូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់រូបលោក និងក្រុមគ្រួសារលោកកំពុងតែឈឺធ្ងន់ និងខ្វះខាតថវិកាមួយចំនួន ដើម្បីព្យាបាលខ្លួនឱ្យបានជាសះស្បើយ ពីជំងឺរលាកសួតធ្ងន់ធ្ងរបែបនេះ។
    លោកក៏សូមជូនពរ លោកជំទាវអភិបាលខេត្ត ព្រមទាំងសប្បុរសជនទាំងអស់ មានសុខភាពល្អ ជួបតែសេចក្តីសុខគ្រប់ប្រការ ជោគជ័យគ្រប់ភារកិច្ច៕ រូបភាព​ និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img