More

    តំណាងរាស្ត្រមណ្ឌលប៉ៃលិន ជួបសំណេះសំណាលជាមួយពលរដ្ឋ ខ្មែរ-ឥស្លាម២១៥គ្រួសារ និងចែកអំណោយមនុស្សធម៌

    spot_img

    ប៉ៃលិន៖ ល្ងាច ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ លោកជំទាវបណ្ឌិត បាន ស្រីមុំ អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តប៉ៃលិន រួមដំណើរដោយឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន និងសហការីយ៍ ព្រមទាំងក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគផ្តល់ ជូនដល់បងប្អូនសាសនិកខ្មែរ-ឥស្លាមខេត្តប៉ៃលិន ក្នុងខែបួសរ៉ម៉ាឌន ចំនួន ២១៥គ្រួសារ នៅវិហារខ្មែរឥស្លាមខេត្តប៉ៃលិន ស្ថិតក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

    មានប្រសាសន៍នាឱកាសនោះ លោកជំទាវតំណាងរាស្រ្ត បាននាំបណ្តាំផ្ញើការសួរសុខទុក្ខដោយក្តីនឹករលឹកនិង អរគុណយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះបងប្អូនសាសនិកខ្មែរឥស្លាម ទូទាំងខេត្តប៉ៃលិន ដោយជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: និងគ្រប់ទីកន្លែង។

    លោកជំទាវបានមានប្រសាសន៍ បន្តថា ពុកម៉ែបងប្អូនកូនក្មួយ សាសនិកខ្មែរឥស្លាមទាំងអស់ ក៏ជាសាច់ឈាម ខ្មែរតែមួយដូចគ្នា មានសិទ្ធិស្មើៗគ្នា គ្រាន់តែមានកាន់ជំនឿសាសនា ទំនៀម ទំលាប់ ប្រពៃណី ផ្សេងៗគ្នាតែប៉ុណ្ណោះ ម្យ៉ាងទៀត លោកជំទាវ សូមអំពាវនាវឲ្យបងប្អូនខ្មែររួម ជាមួយបងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្តប៉ៃលិន កុំរើអើងប្រកាន់សាសនាពូជសាសន៍ សូមរួមគ្នា ប្រយុទ្ធប្រឆាំងទប់ស្កាត់ ដោយបន្តរស់នៅស្អាតកុំធ្វេសប្រហែស ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីក រាលដាលមេរោគជំងឺកូវីដ១៩។

    បើទោះបីនៅពេលនេះក្នុងប្រទេសកម្ពុជាបានស្ងប់ស្ងាត់ និងបាន ព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយអស់យ៉ាងណាក៏ដោយ ក៏សូមឲ្យបងប្អូនទាំងអស់ បន្តរស់នៅដោយប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ការរស់នៅត្រូវស្អាត មានអនាម័យ លាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញទៅក្រៅ ហាមមានការប្រមូលផ្តុំគ្នា ពាក់ម៉ាស់ ឬកន្សែងឲ្យបានត្រឹមត្រូវនៅពេលចេញទៅក្រៅ រក្សាគំលាតពីគ្នា ២ម៉ែត្រ នៅពេលជួបសន្ទនាគ្នា ចំពោះបងប្អូនប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីសាច់ញាតិ បងប្អូនក្រុមគ្រួសារ មិត្តភ័ក្តិ រយ:ពេល១៤ថ្ងៃសិន។

    បើមានករណីថាសង្ស័យ ដូចជាផ្តាស្សាយ ហៀសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ករ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទំនាក់ទំនងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំ សង្កាត់ ដែលនៅកៀកជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបញ្ជូនបងប្អូនទៅកាន់មន្ទីរពេទ្យ ធ្វើការពិព្យាបាលជំងឺជូនផងដែរ។

    សូមបញ្ជាក់ថា លោកជំទាវតំណាងរាស្រ្តតែងតែចូលរួមក្នុងឱកាសពិធីបួសខែរ៉ម៉ាឌន ជាមួយបងប្អូនសាសនិក ខ្មែរឥស្លាមទូទាំង ខេត្តប៉ៃលិនជារៀងរាល់ឆ្នាំផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img