More

    ភេសជ្ជៈខូចគុណភាពជាច្រើនប្រភេទ ត្រូវជំនាញដកហូតតាមហាងមួយចំនួន និងដុតកម្ទេចចោល

    spot_img

    បន្ទាយមានជ័យ៖ គ្រឿងកំប៉ុងជាច្រើនប្រភេទ មានទឹកក្រូច និងស្រា ដែលហួសការបរិច្ឆេទ ខូចគុណភាព ប្រមាណជាងកន្លៈតោន ត្រូវបានមន្ត្រីជំនាញ(ក.ប.ក) ដុតកម្ទេចចោល បន្ទាប់ពីដកហូតបាន តាមហាង និងតូបអាជីវករមួយចំនួន។

    លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ហៅកាត់ ក.ប.ប) រួមជាមួយលោកសាស្រ្តចារ្យ ដុំ វណ្ណឌី អនុប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារជំនាញ ប្រមូលផលិតផលខូចគុណភាពនេះ ដុតបំផ្លាញចោល នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ នៅចំណុចភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

    លោក សាន វិជ្ជាសារ៉ាវុធ បានឲ្យដឹងថា ក្រោយមានការណែនាំ ពីឯកឧត្តមអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ហៅកាត់ក.ប.ប) និងមានការសម្របសម្រួលជម្រុញ គាំទ្រពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រៈរាជអាជ្ញាអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្ត្រីសាខា(ក.ប.ប)ខេត្ត សហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះប្រមូលយក ទំនិញដែលខូចគុណភាព និងហួសកាលបរិច្ឆេទមកដុតកម្ទេចចោល ដើម្បីការពារសុខភាព អ្នកទទួលទាន។

    ជាមួយគ្នានេះ លោក ដុំ វណ្ណឌី បានមានប្រសាសថា ជានិច្ចកាលមន្ទីរជំនាញ តែងតែសហការជាមួយខាង(ក.ប.ប) ក្រោមការដឹកនាំ របស់ក្រសួងពាណិជ្ជកម្ម តែងតែគិតពីសុខទុក្ខប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យអ្នកប្រើប្រាស់ អ្នកទទួលទាន មានទំនុកចិត្ត និងសុវត្ថិភាព ក្នុងការបរិភោគ៕ រូបភាព និងអត្ថបទ៖ សន សុង

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img