More

    សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ អភិបាលខេត្តប៉ៃលិន

    spot_img

    ប៉ៃលិន៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស និងផ្ទេរមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ។

    សម្តេចក្រឡាហោម ស ខេង បានស្នើដល់ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ អភិបាលក្រុងស្រុក ឃុំសង្កាត់ និង ប្រជាពលរដ្ឋនៅក្នុងខេត្តប៉ៃលិន ត្រូវខិតខំរួមគ្នា ដើម្បីថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ខេត្តឲ្យកាន់តែរីកចំរើន។

    ក្នុងឱកាសនេះដែរ សម្តេចក្រឡាហោម ក៍បានអំពាវនាវដល់មន្ត្រីច្រកទ្វារខេត្ត ដែលជាប់ព្រំដែនកម្ពុជា-ថៃ ទាំង៨ខេត្ត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះនៅប្រទេសថៃ អ្នកឆ្លងជម្ងឺកូវិដ១៩ កាន់តែច្រើនឡើង ដូច្នេះរាល់ការចេញចូលត្រូវត្រួតពិនិត្យ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ជៀសនាំជម្ងឺពីគេមកយើង និងពីយើងទៅគេ។

    សូមបញ្ជាក់ថាលោកជំទាវ បាន ស្រីមុំ អតីតជាតំណាងរាស្រ្តមណ្ឌលប៉ៃលិន ត្រូវបានព្រះមហាក្សត្រ ត្រាប់បង្គាប់តែងតាំងជា អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ជំនួលឯកឧត្តម ផាន់ ចាន់ធុល ដែលផ្ទេរទៅបំរើការងារ ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img