More

    អាជ្ញាធរខេត្តរតនៈគិរី ពង្រីកផ្លូវមាត់បឹងកន្សែង ដើម្បីបង្កើនភាពទាក់ទាញទេសចរណ៍

    spot_img

    រតនគិរី៖ ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បានសម្តែងការរីករាយ និងសាទរជាខ្លាំង ចំពោះឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដែលបានអភិវឌ្ឍន៍ពង្រីកផ្លូវ ជុំវិញមាត់បឹងកន្សែង សម្រាប់បង្កើនភាពទាក់ទាញទេសចរណ៍ និងដើម្បីសោភ័ណ្ឌភាពក្រុង។

    បឹងកន្សែង ជាបឹងធម្មជាតិដ៏កម្រមួយ ស្ថិតនៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ហើយបឹងមួយនេះ បានក្លាយជាតំបន់ទេសចរណ៍រមណីយដ្ឋាន ដ៏មានសក្តកានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជិតឆ្ងាយ មកទស្សនាកម្សាន្តយ៉ាងច្រើនផងដែរ។

    ទាំងអស់នេះហើយ ទើបធ្វើឲ្យឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានផ្ដួចផ្ដើម លើកគម្រោងអភិវឌ្ឍន៍បឹងទេសចរណ៍ ឲ្យកាន់តែស្អាតស្រស់បំព្រងបន្ថែមទៀត។ លើសពីនេះ អាជ្ញាធរខេត្តរតនគិរី មានគម្រោងអភិវឌ្ឍន៍ នៅជុំវិញផ្នែកមួយចំនួន ក្បែរមាត់បឹងកន្សែងនេះផងដែរ។

    ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តរតនគិរីទាំងមូល សម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំង ជាពិសេសបងប្អូន ដែលរស់នៅជុំវិញមាត់បឹងកន្សែង ទាំងមន្ត្រីរាជការ និងអាជីវករ ដែលកំពុងមានមុខរបរលក់ដូរ នៅមាត់បឹងកន្សែង បានសម្ដែងនូវការរីករាយសប្បាយចិត្តក្រៃលែង ពេលដែលឃើញរដ្ឋបាលខេត្តរតនគិរី ដឹកនាំដោយឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត មកធ្វើការអភិវឌ្ឍន៍សាងសង់ និងពង្រីកផ្លូវជុំវិញមាត់បឹងកន្សែង ដែលកន្លងមកផ្លូវនេះ មានលក្ខណៈតូចចង្អៀត ពិបាកក្នុងការធ្វើចរាចរណ៍ ជាពិសេសនៅពេល មានរដូវបុណ្យទានម្ដងៗ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ បណ្ដែតប្រទីបម្ដងៗ៕ រូបភាព និងអត្ថបទ៖ ម៉ី ឌីន

     

    spot_img

    អត្ថបទទាក់ទង

    spot_img