បាត់ដំបង៖ មានការភ្ញាក់ផ្អើលមួយ ដោយសាររថយន្ត និងរថយន្តបុកគ្នាលើផ្លូវដែក បណ្តាលឲ្យរថយន្តខ្ទេចមួយចំហៀង របួសអ្នកបើកបរ។ ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០វេលាម៉ោង ២១និង១១នាទីយប់ នៅត្រង់ចំណុចក្រុមទី0១ ភូមិរ៉ា ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ប្រភពពីសម្ថកិច្ចមូលដ្ឋាន ដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថានៅលើផ្លូវដែករថភ្លើង មានករណីគ្រោះថ្នាក់ចរាចរណ៍0១ កើតឡើងរវាងរថភ្លើងដឹកប្រេង ១គ្រឿង អ្នកបើកបរឈ្មោះ អួន សេថាវីត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ២ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើកបរចេញពីរាជធានីភ្នំពេញឆ្ពោះទៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លុះមកដល់ចំណុចកើតហេតុ បានបុករថយន្ត ១គ្រឿងម៉ាកBrus (ប្រូស) ពណ៍ស ពាក់ផ្លាកលេខ បាត់ដំបង 2-C9648 អ្នកបើកបរ ឈ្មោះ សល់ សុផល ភេទ ប្រុស អាយុ ២៦ឆ្នាំ រស់នៅក្រុមទី២ ភូមិកាឡោនភ្លុក ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបន្តទៀតថា មូលហេតុមកពីរថភ្លើងកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវដែក ពីទិសជើងទៅត្បូង ហើយរថយន្តក៏បានបើកឆ្លងកាត់ផ្លូវដែកដែរ ស្របពេលដែលងងឹត មើលគ្នាពុំឃើញ ទើបបានជាបណ្ដាលអោយរថភ្លើង បុកពេញទំហឹងតែម្តង តែសំណាងមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។
ក្រោយកើតហេតុរួចសម្ថកិច្ចជំនាញ នគរបាលស្រុកមោងកំពុងធ្វើកំណត់ហេតុ និងយករថយន្តមករក្សាទុក នៅអធិការនគរបាលស្រុក រងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ