More

    ពលរដ្ឋខ្វះខាត៥៣គ្រួសារ ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមស្រុកសាលាក្រៅ

    spot_img

    ប៉ៃលិន៖ ពលរដ្ឋមានជីវភាពខ្វះខាត នៅស្រុកសាលាក្រៅខេត្តប៉ៃលិន បានទទួលអំណោយមនុស្សធម៌ ពីក្រុមការងារគណកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ កាលពីថ្ងៃទី១៧-១២-២០២០ បាននាំយកអំណោយមនុស្សធម៍ ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលកំពុងតែខ្វះស្បៀងអាហារ ចំនួន៥២គ្រួសារ នៅក្នុងមូលដ្ឋាន។

    ក្នុងការចែកអំណោយមនុស្សធម៌នេះដែរ ក្រុមការងារអនុសាខាកាកបាទក្រហម ស្រុកសាលាក្រៅ ក៍បានផ្សព្វផ្សាយអប់រំ ណែនាំអំពីអនាម័យខ្លួនប្រាណជាប់ជាប្រចាំ គឺត្រូវរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បីជៀសអោយផុតពីជំងឺរាតត្បាតកូវីដ-១៩ ដ៏កាចសាហាវមួយនេះ។

    ចំណែកប្រជាពលរដ្ឋ ដែលរស់នៅនៅក្នុងភូមិខាងលើ មានការសប្បាយរីករាយ ក្នុងចិត្តយ៉ាងខ្លាំង បន្ទាប់ពីទទួល បានអំណោយសប្បុរសធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ។

    ជាមួយគ្នានោះដែរ ពួកគាត់ ក៍បានថ្លែងអំណរ អរគុណគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហម កម្ពុជាខេត្តប៉ៃលិន ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ខ្វះខាតស្បៀងអាហារ ហើយក៏សូមជូនពរដល់លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ ទទួលបានជោគជ័យគ្រប់ភារៈកិច្ចផងដែរ៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img