More

    មន្ត្រីយោធាម្នាក់ត្រូវរថយន្ត កុងទីន័រកៀរឲ្យដួល ហើយកិនស្លាប់យ៉ាងអាណោចអាធ័ម

    spot_img

    ភ្នំពេញ៖ បុរសម្នាក់ ដែលជាមន្ត្រីយោធា បានជិះម៉ូតូមួយគ្រឿងម្នាក់ឯង តាមផ្លូវត្រូវរថយន្តកុងតឺន័របេីកគៀឲ្យដួល និងកិនបណ្ដាលឲ្យបែកក្បាល ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធម៌ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០២០ ត្រង់ចំណុចក្បែរស្ថានីយ៍បូមទឹកបឹងត្របែក តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ ប៉ាង បញ្ញា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបបជាមន្ត្រីយោធា មមានឋានន្តរស័ក្តិ អនុសេនីយ៍ឯក មានស្រុកកំណេីតនៅឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងស្នាក់នៅផ្ទះលេខ០៦៣ ផ្លូវលំ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

    យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកេីតហេតុ និងឃេីញហេតុខាងលេីនេះ បានប្រាប់ឲ្យដឹងថា មុនកេីតហេតុជនរងគ្រោះជិះម៉ូតូPCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HI-9936 ធ្វេីដំណេីរម្នាក់ឯងតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីលិចមកកេីតក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តធុនធំ ប្រភេទសណ្ដោងទូកុងតឺន័រ ធ្វេីដំណេីរស្របគ្នាតាមកក្រោយ ហេីយបានគៀម៉ូតូជនរងគ្រោះខាងលេី បណ្ដាលឲ្យដួលអូសប្រហែល១០ម៉ែត្រ ឯជនរងគ្រោះបានខ្ទាត មកកណ្ដាលផ្លូវ ត្រូវកង់ក្រោយរថយន្តបង្ក កិនបែកក្បាលព្រមទាំងបែកមួកសុវត្តិភាព ស្លាប់ក្នុងថ្លុកឈាម យ៉ាងអាណោចអធម៌ ចំណែករថយន្តបង្កបានបន្តល្បឿន បេីកទៅមុខគេចបាត់។

    ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ហេីយជួយសម្រួលចរាចរណ៍ និងទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌមានជ័យ ដដេីម្បីធ្វេីការវាស់យកម៉ូតូ ទៅរក្សាទុកបណ្តោះអាសន្ន និងធ្វេីកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារដឹកយក ទៅធ្វេីបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img
    spot_img

    អត្ថបទទាក់ទង

    2 COMMENTS

    1. Вuy Undetectable Ϲounterffeit Money Onlіne, With a lot
      of experience in the field. We provide banknotes of unmatched
      quality with aⅼl the necessary securіty features on them, including watermɑrks, special foil
      elements, colour-shifting inks, seе-through registers, and
      threаds. Ꮃe produce indistinguishable premium prⲟducts tat can be sаfely used anyahere you want.

      What is more, we ᥙsee up-to-date printing equipment and high-qualitypaper tto makje sure ouг counterfeit currencies look thhe sаme as tһe real ones.
      Our рroԁucts aare passzing pen and UV tests aѕ well as other banking security checks.
      We strive tto provide oսr clients ѡith
      the bewst ѕhopping experiеnce, swift Ԁeⅼivery, ɑnd maximum
      confidentiality. So, if you’re looⲣking for privacy whеn shoppіng foг fake banknotes,
      then yoou have to the right place. https://contabanconote.info

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img