More

    ប្រកាសតែងតាំងនាយករដ្ឋបាល ស្រុកបូទុមសាគរ និងស្មៀនឃុំពីររូប

    spot_img

    កោះកុង៖ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នាយករដ្ឋបាលសាលាស្រុកបូទុមសាគរ និងស្មៀនឃុំកណ្តោល ព្រមទាំងស្មៀនឃុំអណ្តូងទឹក នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ ដោយមានការចូលរួម ពីសំណាក់ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ និងមន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំបី អជ្ញាធរដែនដី និងប្រជាពលរដ្ឋសរុបប្រមាណជាង ១០០នាក់។

    ថ្លែងក្នុងពិធីនោះ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកឡើងសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលឃុំ រដ្ឋបាលស្រុកបូទុមសាគរ មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុក ដែលកន្លង មកបានយកចិត្តទុកដាក់ ចូលរួមអនុវត្តវិធានការនានា ដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ដោយបន្តបំពេញកិច្ចការសាធារណៈ គ្រប់វិស័យ រួមទាំងការអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ការធានាថែរក្សាការ ពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់ជីវភាពប្រជាជន និងការផ្តល់សេវាសាធារណៈចាំបាច់ នៅមូលដ្ឋាននានាជូនប្រជាជន។

    លោកជំទាវអភិខេត្ត បានមានប្រសាសន៍បន្តថា ការប្រកាសចូលកាន់មុខតំណែង នាយករដ្ឋបាលសាលាស្រុក និងស្មៀនឃុំ (ឃុំកណ្តោល និងឃុំអណ្តូងទឹក) ដោយពិនិត្យទៅលើលក្ខណសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងារផងដែរ។

    សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង លោក ខេង គង់ ឱ្យកាន់មុខតំណែងជា នាយករដ្ឋបាលសាលាស្រុកបូទុមសាគរ លោកស្រី កែវ តុលា ឱ្យមុខតំណែងជា ស្មៀនឃុំអណ្តូងទឹក និងលោកស្រី ផង់ លក្ខណា ឱ្យកាន់មុខតំណែងជាស្មៀនឃុំកណ្តោល។

    ចំពោះការតែងតាំងនេះ លោកជំទាវ មិថុនា ភូថង បានមានប្រសាសណែនាំថា លោកនាយករដ្ឋបាលសាលាស្រុក លោកស្រីស្មៀនឃុំ ទាំងពីរនាក់ ដែលបាននឹងកំពុងប្រកាស ចូលកាន់តំណែងនាពេលនេះ ត្រូវខិតខំអនុវត្តការងារ ក្នុងតួនាទីភារកិច្ចរបស់ខ្លួន ឱ្យអស់ពីសមត្ថភាព ដើម្បីបន្តចូលរួមក្នុងការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ រដ្ឋបាលស្រុក រដ្ឋបាលឃុំ របស់យើងឲ្យកាន់តែមានភាពរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។
    ដើម្បីអនុវត្តការងារឱ្យកាន់តែល្អប្រសើរ ខ្ញុំសូមផ្តល់ជាអនុសាសន៍ មួយចំនួន អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីជំរុញកិច្ចដំណើរការកំណែទម្រង់នេះ ឱ្យឈានចូលដំណាក់កាលកាន់តែស៊ី ជម្រៅថែមទៀត៕ រូបភាព និងអត្ថបទ៖​ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img