ប៉ៃលិន៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងនគរបាល អធិការស្រុកសាលាក្រៅ ចាប់ឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹង របស់ប្រជាពលរដ្ឋជាមេការ អគារកាស៊ីណូម្នាក់ដាក់ពាក្យប្តឹង ខណៈពេលបាត់ដែកនៅក្នុងការដ្ឋាន លុះក្រោយពេលស៊ើបអង្កេតដឹង ក៍ដាក់ពាក្យ ឱ្យនគរបាលឃាត់ខ្លួន ទាំងពីរនាក់តែម្តង។
ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃពុធ ០២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចអាគារកាស៊ីណូចិន ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តបៃលិន។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ជនសង្ស័យទី១- មាន ឈ្មោះ ថា ភាព ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២. ឈ្មោះ ស្រី សុខ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលទៅ លួចយកដែកប្រភេទ (សរសៃ) ចំនួន៣០ដើម និងដែកកញ្ច្រែងសម្រាប់ ចាក់បេតុងចំនួន០១បន្ទះ ដើម្បីទុកលក់អេតចាយ។
លុះមេជាងសង្កេតឃើញថា មានការបាត់ដែក ក៍ប្តឹងនគរបាលឱ្យតាមដាន និងចាប់ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នវត្ថុតាងខាងលើ ត្រូវបានរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់។ ចំណែកជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំនុំរឿង បញ្ជូនទៅលើឱ្យចាត់ការតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ