ភ្នំពេញ៖ ខ្មាន់កាំភ្លើង១ក្រុម បានជិះម៉ូតូតាមបាញ់ប្រហារ ទៅលើបុរសអ្នករកសុីគួកជេរដី គួកជេររថយន្ត និងម៉ូតូ ព្រមទាំងចងការប្រាក់ បណ្ដាលឲ្យត្រូវចំនួន៤គ្រាប់ ស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះ ដល់មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់មកខ្មាន់កាំភ្លើងរូបនោះ បានគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០េះ ស្ថិតនៅតាមផ្លូវលំ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្តម៉ូតូ ព្រមទាំងនិងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ បានត្រូវរបួសចំនួន៣គ្រាប់ បណ្តាលឲ្យស្លាប់។ ចំណែកឃាតក មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានរត់គេចខ្លួនបាត់ ដោយសុវត្ថិភាព ពីកន្លែងកើតហេតុ។
តាមប្រភពព័ត៌មាន ឲ្យដឹងថា គេបានឮសូរសម្លេងផ្ទុះអាវុធ ចំនួន៤ទៅ៥គ្រាប់ តែត្រូវជនរងគ្រោះ តែ៣គ្រាប់ ផ្សេងទៀតត្រូវដី។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសាច់ញាតិ ដឹកយកមកតម្កល់ នៅវត្តពោធិ៍ចិនតុង នឹងរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែកសមត្ថិច្ច កំពុងបន្តស្រាវជ្រាវ រកមុខឃាតកផងដែរ៕ រូបភាព និងអត្ថបទ៖ ឆាយ តារា